គិតត្រឹមថ្ងៃទី១០ កុម្ភៈ កសិករ​កម្ពុជា ប្រមូល​ផលស្រូវ​រដូវ​ប្រាំង បានជាង ៨៥៣ ពាន់តោន

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាកសិករកម្ពុជា នៅទូទាំងប្រទេស ប្រមូលផលស្រូវរដូវប្រាំង បានចំនួនជាង ៨៥៣ពាន់តោន ស្មើនឹងផ្ទៃដី ចំនួន ១៩៦ពាន់ហិកតា។

យោងតាមរបាយការណ៍ ប្រចាំសប្តាហ៍ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ផ្ញើជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈនេះ បានឲ្យដឹងថា គិតត្រឹមសប្តាហ៍នេះ (ថ្ងៃទី១០ ខែកុម្ភៈ) ការងារប្រមូល ផលស្រូវរដូវប្រាំង សម្រេចបានចំនួន ១៩៦.៧៨៨ហិកតា ស្មើនឹង ៤០,៦៦ភាគរយ នៃផ្ទៃដីអនុវត្តបានចំនួន ៤៨៣.៩៣៣ហិកតា ដោយទទួលបាន បរិមាណផលសរុបចំនួន ៨៥៣.១៤៦តោន ទិន្នផលគិតជាមធ្យម ទទួលបាន ៤,៣៣៥តោន/ហិកតា តិចជាងឆ្នាំមុន ៤០គីឡូក្រាម (ឆ្នាំមុនទទួលបានទិន្នផល គិតជាមធ្យមបាន ៤,៣៧៦ តោន/ហិកតា)៕

គិតត្រឹមថ្ងៃទី១០ កុម្ភៈ កសិករ​កម្ពុជា ប្រមូល​ផលស្រូវ​រដូវ​ប្រាំង បានជាង ៨៥៣ ពាន់តោន

គិតត្រឹមថ្ងៃទី១០ កុម្ភៈ កសិករ​កម្ពុជា ប្រមូល​ផលស្រូវ​រដូវ​ប្រាំង បានជាង ៨៥៣ ពាន់តោន