សមត្ថកិច្ច ឃាត់ខ្លួន អ្នកបើករថយន្តដឹកដី កិនស្រី្តម្នាក់ស្លាប់ យ៉ាងអណោចអធម

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៥ៈ២០នាទី មានករណីរថយន្តដឹកដីបុកកិនមនុស្សស្លាប់ ស្ថិតនៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នារីរងគ្រោះ ដែលត្រូវរថយន្តដឹកដីកិនស្លាប់ មានឈ្មោះ ទិត ចាន់ធី អាយុ ២៤ឆ្នាំ រស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យ ជាអ្នកបើកររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ សាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរអ្នកបើកបរ ។ បច្ចុប្បន្នជនសង្ស័យនិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ៕

សមត្ថកិច្ច ឃាត់ខ្លួន អ្នកបើករថយន្តដឹកដី កិនស្រី្តម្នាក់ស្លាប់ យ៉ាងអណោចអធម