អាមេរិក​៖ នារី​ម្នា​ក់ដក​កាំភ្លើង​គំរាម​បាញ់​ម្ចាស់​ហាង​ដោយសារ​ខឹង​គេ​កាត់សក់​អត់​ត្រូវចិត្ត​

​ភ្ញៀវ​នារី​ម្នាក់ បង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​ហាង​កាត់សក់​មួយកន្លែង​នៅ​ក្រុង San Diego រដ្ឋកា​លី​ហ្វ​នីញ៉ា ដែល​ធ្វើ​សក់​មិន​ត្រូវចិត្ត​ខ្លួន​។ នារី​វ័យ​២៩​ឆ្នាំ ដែលមាន​ឈ្មោះថា Adrian Blanche Swain រូបនោះ បាន​ដក​កាំភ្លើងខ្លី​ចេញ ហើយ​គំរាម​បាញ់​ម្ចាស់​ហាង​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ The San Diego Union-Tribune​។​

​នារី​អាមេរិក Adrian Blanche Swain បាន​ហាង​កាត់សក់​យីហោរ 619 Barber ក្នុង​ក្រុង San Diego ។ នាង​បាន​តម្រូវ​ឲ្យ​អ្នក​កាត់​ធ្វើតាម​ម៉ូត​ដែល​ខ្លួន​ស្រឡាញ់​។ ក្រោយ​កាត់ និង​អ៊ុតសក់​រួច Swain បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ស្នាដៃ​របស់​ជាង ហើយ​នារី​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ចេញទៅ​ក្រៅ​ទាំង​ខឹងសម្បារ​។ ប៉ុន្តែ​ប៉ុន្មាន​នាទី​ក្រោយ នាង​បាន​ត្រឡប់​ទៅ​ហាង​វិញ ដោយ​យក​កាំភ្លើង​ទៅជា​មួយ​។​

​លោក Don Williams មន្ត្រីប៉ូលិស​ប្រចាំ​ក្រុង San Diego បាន​រៀបរាប់​ប្រាប់ The San Diego Union-Tribune ថា​៖ «Swain ព្យាយាម​បាញ់​ជាច្រើន​ដង​ទៅលើ​លោក Arvis Henderson ដែលជា​ម្ចាស់​ហាង ប៉ុន្តែ​មិន​ចេញ​គ្រាប់​។ គាត់ [​ម្ចាស់​ហាង​] ជា​មនុស្ស​ដ៏​មានសំណាង​បំផុត​»​។

​ស្របពេល​ជាមួយគ្នានេះ ភ្ញៀវ និង​បុគ្គលិក​ផ្សេងទៀត​នៅក្នុង​ហាង បាននាំគ្នារ​ត់ទៅ​ចាប់ Swain ចងស្លាបសេក​នៅមុន​វ​ត្ត​មាន​របស់​មន្ត្រីប៉ូលិស​។ នាង Swain ត្រូវបាន​ចាប់ខ្លួន ហើយ​ប្រឈម​ជាប់គុក​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​