ផ្ទះ ២ ខ្នងត្រូវអគ្គិភ័យ​លេប​ត្របាក់​​ព្រម​គ្នាខ្ទេចគ្មាន​សល់​

Doliprane TVC

​កំពង់ធំ : នៅក្នុង​ភូមិ​សូរិយា ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សម្បូណ៌ ខេត្តកំពង់ធំ មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​អស់​ចំនួន ២ ខ្នង​ព្រម​គ្នា ដែល​ធ្វើឱ្យ​សម្ភារៈ និង ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​ឆេះ​ខ្ទេចខ្ទី​គ្មាន​សល់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វ​វេលា​ម៉ោង​១៣ និង ៣០ នាទី​ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយសារតែ​ការធ្វេសប្រហែស និង ភ្លើងទាន​ភ្លើង​ធូប ពេលដែល​សែន​កុងម៉ា​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ។

ផ្ទះ ២ ខ្នងត្រូវអគ្គិភ័យ​លេប​ត្របាក់​​ព្រម​គ្នាខ្ទេចគ្មាន​សល់​

​ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ ឈ្មោះ តាប់ វ៉ា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅក្នុង ភូមិ​សូរិយា ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សម្បូណ៌ ខេត្តកំពង់ធំ​ឆេះ​ផ្ទះ​ទំហំ ៤ គុណ​នឹង ៦ ម៉ែត្រ ធ្វើ​ពី​ឈើ ជញ្ជាំង​ក្តារ ប្រក់​ស្លឹក ព្រមទាំង​ឆេះ​គ្រឿងផ្ទះ​មួយគ្រឿង​ដែល​រក្សាទុក​នៅក្រោម​ផ្ទះ​ខ្ទេចខ្ទី​ទាំងស្រុង ។ បន្ទាប់មក ភ្លើង​ក៏បាន​រាល​ទៅ ឆេះ​ផ្ទះ​១​ខ្នង​ទៀត​ដែលមាន​ទំហំ​៧​គុណ​៨​ម៉ែត្រ​ឆេះ​ទាំងស្រុង ម្ចាស់ផ្ទះ​ឈ្មោះ​ខ្ចៅ ជឿន ភេទ​ស្រី អាយុ​67​ឆ្នាំ រស់នៅក្នុង​ភូមិ​ជាមួយ ធ្វើឱ្យ​ខាតបង់​ស្រូវ ៤០ បេ លុយ​ខ្មែ ៨០ ម៉ី​ន​រៀល និង សម្ភារៈ​មួយចំនួនទៀត ។​

ផ្ទះ ២ ខ្នងត្រូវអគ្គិភ័យ​លេប​ត្របាក់​​ព្រម​គ្នាខ្ទេចគ្មាន​សល់​

​មូលហេតុ​ដោយសារ​ភ្លើង​ទៀនធូប​កុងម៉ា គួបផ្សំ​នឹង​កម្លាំង​ខ្យល់​បក់​មក​ខ្លាំង មិនអាច​គ្រប់គ្រង​បាន ទើប​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គ្មាន​សល់ ។​

​លោក យ៉េ​ង សា​រេ​ន អធិការ​ស្រុក​ប្រាសាទ​សម្បូណ៌ បានឱ្យដឹងថា សមត្ថកិច្ច​យើង​ពុំ​អាចជួយ​អន្ដរាគមន៍​ទាន់ពេលវេលា​ទេ ដោយសារ​ភ្លើង​ឆេះ​លឿន​ពេក ហើយ​ខាង​កាកបាទក្រហម​កំពុងតែ​ពិភាក្សា​ដើម្បី​យក​ជំនួយ​ចែកជូន​គ្រួសារ​ជនរងគ្រោះ​ទាំង​២​គ្រួសារ ៕