សេវា Cloud Storage ពេញនិយម​ទាំង ១០


សេវា Cloud Storage ពេញនិយម​ទាំង ១០

​ដោយសារ​ការ​ប្រើប្រាស់​ទូរសព្ទ​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ ធ្វើ​ឲ្យ​​ការ​ប្រើ​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ Cloud Storage ​កាន់​តែ​ទទួល​ការ​ពេញនិយម។

 

សេវា Cloud Storage ពេញនិយម​ទាំង ១០

 

Cloud Storage ទាំង ១០ នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​ពី​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​ដែល​​​ប្រើ​ជា​ជំនួយ​សម្រាប់​អ្នកប្រើប្រាស់​ទូរសព្ទ​ដែល​ត្រូវ​ការ​ទំហំ​​បន្ថែម​ងាយស្រួល​ក្នុង​ការ​ផ្ទុក​ទិន្នន័យ​​លើ​បណ្តាញ​អ៊ីនធឺណិត​។

 

1/ Dropox

 

គ្មាន​ការ​សង្ស័យ​ទេ Dropbox ជា​សេវាកម្ម Cloud Storage ល្អ​បំផុត​នៅ​លើ​ពិភពលោក​ដែល​អាច​ប្រើប្រាស់​គ្រប់ Platform ទាំង​អស់។ វា​សមញ្ញ​​​​ដែល​ផ្តល់​អ្នក​ប្រើប្រាស់​​ទំហំ​ផ្ទុក​ 2 GB ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

 

2/ Google Drive

 

ជា​សេវាកម្ម​របស់​ក្រុមហ៊ុន Google ដែល​ផ្តល់​អ្នក​ប្រើប្រាស់​ទំហំ​ផ្ទុក​ទិន្នន័យ 15 GB ​ដោយ​ឥត​គិត​ថ្លៃ ជាមួយ​លក្ខណៈ​ពិសេស​ក្រៅ​ពី​អាច​​ផ្ទុក​ទិន្នន័យ និង​ចែក​រំលែក​ទិន្នន័យ​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។

 

3/ Box

Box ជា​សេវាកម្ម​ផ្ទុក​ទិន្ន័យ​អនឡាញ​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​ជាមួយ​ការ​ផ្តល់​ទំហំ 10 GB ​សម្រាប់​ការ​ប្រើប្រាស់​។ អ្វី​ជា​គុណ​វិបត្តិ​សេវាកម្ម​មួយ​នេះ អ្នក​ប្រើប្រាស់​មិន​អាច Upload ទិន្នន័យ​ដែល​មានទំហំ​ធំ​លើស​ពី 250 MB ដែល​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​ត្រូវ​ផ្ទុក​វីដេអូ​ឬ​ទិន្នន័យ​ធំៗ។

 

4/ Mega

 

ជាមួយ​ការ​ទទួល​បាន​​ទំហំ​ផ្ទុក​ទិន្នន័យ​ 50 GB ​ដោយ​ឥត​គិត​ថ្លៃ ជា​អ្វី​ដែលអ្នក​ប្រើប្រាស់​ជា​ច្រើន​ពេញ​ចិត្ត​សេវាកម្ម​របស់ Mega។

 

5/ Adrive

 

Adrive ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ផ្តល់​ការ​ផ្ទុក​ទិន្នន័យ​បាន​រហូត​ដល់ 50 GB សម្រាប់​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ។

 

6/ Bitcasa

 

Bitcasa ក៏​ជា​សេវាកម្ម Cloud Storage ដ៏​ពេញនិយម​មួយ​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ទំហំ​ផ្ទុក​ទិន្នន័យ 20 GB ដោយ​ឥត​គិត​ថ្លៃ។

 

7/ Onedrive

 

ជា​សេវាកម្ម​របស់ Microsoft ដែល​ផ្តល់​សេវាកម្ម​ផ្ទុក​ទិន្នន័យ​ 15 GB ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​អាច​ទទួល​បាន​ទំហំ​ហ្វ្រី​បន្ថែម 8GB ផ្សេង​ទៀត ដោយ​គ្រាន់​តែ​ណែនាំ​មិត្តភ័ក្ដិ​ឱ្យ​ប្រើ និង​ការ​ sync រូបថត​ពី​អាល់ប៊ុម​កាមេរ៉ា​ទៅ​ក្នុង OneDrive។

 

8/ SpiderOak

 

ជា​សេវាកម្ម Clould Storeage មួយ​ទៀត​ដែល​អ្នក​ប្រើប្រាស់​អាច​ទទួល 2 GB សម្រាប់​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ និង​អាច​ទទួល​បាន​បន្ថែម​រហូត​ដល់ 10 GB នៅ​ពេល​ដែល​ណែនាំ​ដល់​មិត្តភ័ក្តិ​ផ្សេងៗ​ទៀត។

 

9/ Tencent Weiyun

 

Tencent ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ដ៏​ធំ​របស់​ចិន ដែល​ផ្តល់​សេវាកម្ម​ផ្ទុក​ទិន្នន័យ​អនឡាញ​ដល់​អ្នក​ប្រើប្រាស់​រហូត 10 TB (10240 GB ) ដោយ​ឥត​គិត​ថ្លៃ។

 

10/ Qihoo 360 Yunpan (Cloud Drive)

 

Qihoo 360 ក៏​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ដ៏​មាន​កេរ្តិ៍ឈ្មោះ​របស់​ចិន​មួយ​ទៀត​ដែល​ផ្តល់​សេវាកម្ម Cloud Storage។ សម្រាប់​អ្នក​ដែល​ចង់​ប្រើ​សេវាកម្ម Qihoo 360 នឹង​ទទួល​បាន​ការ​ផ្ទុក​ទិន្នន័យ​បាន 36 TB (36864 GB)។

 

សម្រួល​៖ ប៊ុណ្ណារ៉ា

ប្រភព៖ 1mtb.com