បុរស​ម្នាក់​បើក​ម៉ូតូ បុក​បង្គោល​សុវត្ថិភាព ស្លាប់ សមត្ថកិច្ច​ប្រកាស​ស្វែងរក​ក្រុមគ្រួសារ​

កំពង់ចាម: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុក ដាប​ពេញ​ថ្នល់ ខ​ណះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿនមិន​ប្រយ័ត្ន​ត្រង់​ផ្លូវ​កោង បាន​ជ្រុល​​ទៅបុក​បង្គោល សុវត្ថិភាព​ដោយ​ខ្លួនឯងពេញទំហឹង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១២  ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើផ្លូវជាតិ​លេខ ៦ ចំណុច​ស្ពាន​ត្រពាំងវែង ភូមិ​បែក​ពាង ឃុំ​ជលា ស្រុក​បាធាយ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​នេះ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ 1FN-0782​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​បុកបង្គោល​សុវត្ថិភាព​ដោយ​ខ្លួនឯង បាន​ស្លាប់​នៅ​និង​កន្លែង​។​

​ជនរងគ្រោះ​ពាក់អាវ​ពណ៌​ខៀវ ក្រឡា​ការ៉ូ ធំ ស្លៀកខោ​ខ្មៅ សក់​ខ្លី បាស់ៗ ពណ៌​ខ្មៅអាយុ ប្រហែល ២៥​ឆ្នាំ​ជាង​កំពស់​ប្រហែល​ ១​ម៉ែត្រ​៧០ ជាង ។​

​ស្នងការដ្ឋាន​សូម​ប្រកាស​ស្វែងរក​ក្រុមគ្រួសារ​នៃ​សព ប្រសិនបើជា​បងប្អូន​ណា​ដែលបាន​បាត់​សមាជិក​ដែលមាន​ភិនភាគ​ដូចខាងលើ សូម​អញ្ជើញ​ទាក់ទង​មក​លោកអធិការនគរបាល​ស្រុក​បាធាយ ទូរស័ព្ទ​លេខ ០១២ ៨២៥ ៦៨៤ ដើម្បី​សាកសួរព័ត៌មាន​បន្ថែម​៕​R

បុរស​ម្នាក់​បើក​ម៉ូតូ បុក​បង្គោល​សុវត្ថិភាព ស្លាប់ សមត្ថកិច្ច​ប្រកាស​ស្វែងរក​ក្រុមគ្រួសារ​

បុរស​ម្នាក់​បើក​ម៉ូតូ បុក​បង្គោល​សុវត្ថិភាព ស្លាប់ សមត្ថកិច្ច​ប្រកាស​ស្វែងរក​ក្រុមគ្រួសារ​