វ៉ាន់ នី​ឡា សុខចិត្ត​យក​ការងារ មិន​តាម​សង្សារ​

Doliprane TVC

​នៅក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ វ៉ាន់ នី​ឡា ត្រូវ​ណាត់ជួប​ជាមួយ​ប្រុស​កំពូល​ស្នេហ៍​របស់​នាង​ដែល​បាន​ស្កាត់​មកពី​ប្រទេស​វៀតណាម ហើយ​គូស្នេហ៍​របស់​នាង​ក៏មាន​គម្រោង​នឹងធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​បំផុត ដោយបាន​កក់​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ស្រី​ស្អាត វ៉ាន់ នី​ឡា បែរជា​បដិសេធ​ឪ​កាស​ដ៏​មានន័យ​នោះ​ទៅវិញ ដោយ​នាង​សុខចិត្ត​ទទួល​ការងារ​សម្តែង ដោយ​ទុក​សង្សារ បណ្តូលចិត្ត​នៅ​កណ្តោចកណ្តែង​តែម្នាក់ឯង ។

វ៉ាន់ នី​ឡា សុខចិត្ត​យក​ការងារ មិន​តាម​សង្សារ​

​វ៉ាន់ នី​ឡា បាន​ឲ្យ​ដឹងថា តាមពិត​សង្សារ​របស់​នាង​បាន​កក់​សណ្ឋាគារ​ប្រណិត​មួយ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​រួមគ្នា ដំបូង​ពួកយើង​គិតថា​នឹង​ឆ្លង​ថ្ងៃនោះ​ជាមួយគ្នា ពីព្រោះ​ក្នុង​សណ្ឋាគារ​នោះបាន​រៀបចំ​ពិធី​ពិសេស​មួយ​សម្រាប់​ឆ្លង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ គាត់ (​សង្សារ​) ថែមទាំង​មានបំណង​ចង់​ជូន​កាដូ​ពិសេស​ដល់​នាង​ថែមទាំង​ផង ។​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ​នាង​បដិសេដ​មិន​ចូលរួម​កម្មវិធី​នោះទេ ដោយ​នាង​បានទទួល​ការសម្តែង​មួយ​នៅ​ខេត្ត​ព្រះសីហនុ ។

វ៉ាន់ នី​ឡា សុខចិត្ត​យក​ការងារ មិន​តាម​សង្សារ​

​វ៉ាន់ នី​ឡា បានបង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​ថា​នាង​មានការ​សោកស្តាយ​ណាស់​ដែល​បដិសេដ​បំណងល្អ​ពី​សង្សារ​របស់ខ្លួន ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ប្រឹងរក​លុយកាក់​ឲ្យ​បាន​ច្រើន ទុក​សម្រាប់​អនាគត​។ ម្យ៉ាងវិញទៀត​ក្នុង​ថ្ងៃ​សម្តែង​នេះ​គឺ​គេ​បានក​ក់នាង​ជា​យូរ​មកហើយ ពិបាក​ក្នុង​ការបដិសេដ​ទៅ​គេ​វិញ​ណាស់ ណាមួយ​គូស្នេហ៍​របស់​នា​ង​ក៏​មិនបាន​ថា​អ្វី​ដែរ នៅពេលដែល​លើក​ការ​ណាត់​នេះ ពីព្រោះ​ពួកយើង​បាន​ចំណាយ​ពេលវេលា​ជាមួយគ្នា ជាច្រើន​រួចហើយ​រាល់ពេល​ដែល​យើង​ទំនេរ​ម្តងៗ ។

​ថ្វីត្បិតតែ វ៉ាន់ នី​ឡា មិនបាន​ចំណាយ​ពេលវេលា​ជាមួយ​គូស្នេហ៍​បណ្តូលចិត្ត ដើម្បី​ឆ្លង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​រួមគ្នា​នៅក្នុង​ឆ្នាំនេះ​ក្តី តែ​ក្រោយពី​ចប់​កម្មវិធី​សម្តែង វ៉ាន់ នី​ឡា និង គួ​ស្នេហ៍​ក៏មាន​គម្រោង​ជួបគ្នា​នៅ​ទីនោះ​ផងដែរ ពីព្រោះ​គូស្នេហ៍​របស់​នាង ក៏បាន​ទៅ​ខេត្ត​ព្រះសីហនុ​ដែរ ៕​អា​លី​ណា​

វ៉ាន់ នី​ឡា សុខចិត្ត​យក​ការងារ មិន​តាម​សង្សារ​