ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

Doliprane TVC

លោក ឈុន សុវណ្ណ​ភក្តី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថោ​កែ​ផលិតកម្ម​វ័យក្មេង​BKS បាន​ហក់ ចូលក្នុង​ការសម្តែង​រឿង​ដុំ​ជា​លើកដំបូង ដែលមាន​ចំណងជើង​ថា ​«​អា​ស៊ុយ​ទ្រី​ស្មោះ​ស្នេ​ហ៏​»​។​ដោយ ក្នុងនោះ​លោក​បាន​សម្តែង​ជា​តួឯក​ប្រុស រួមជាមួយ​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី ជា​តួ​ស្រី​។​ទោះបី​ជាមាន​ឈុត ឆាក​ស្នេហា​ច្រើន​ក៏ពិតមែន តែ​ម្ចាស់​ផលិតកម្ម​រូបនេះ​បាន​អះអាងថា ភរិយា​របស់លោក​មិនមាន​ការ ប្រចែប្រច័ណ្ឌ​អ្វី​ឡើយ​។​

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

«​អា​ស៊ុយ​ទ្រី​ស្មោះ​ស្នេ​ហ៏​» ទើប​និង​ចាប់ផ្តើម​ក្រុង​ពាលី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ នេះ ដោយ មានការ​ចូល រួម​ពី​សំណាក់​តារា​ល្បី ៗ​ស្រី​ប្រុស​ជាច្រើន​ដួង​។​ម្ចាស់​ផលិតកម្ម​និង​ជា​តួឯក​ប្រុស​នៅក្នុង​រឿងនេះ​បាន​ប្រាប់ថា រឿងនេះ​នឹង​ចំណាយ​ដើមទុន​អស់​ប្រមាណ​ជាង​៧​ម៉ឺ​ុ​ន​ដុល្លារ ហើយ​គម្រោង​ថត​រយៈពេល​មួយខែ ដោយ​ជ្រើស​យក​ទីតាំង​ភ្នំពេញ​និង​នៅ​ខេត្ត​ព្រះសីហនុ​។​លោក ឈុន សុវណ្ណ​ភក្តី បាន​រំពឹងថា រឿងនេះ​និង ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន​។​ដោយសារ​សាច់រឿង​ប្លែក​មាន​ទាំង​ស្នេហា កំប្លែង​និង​មាន ខ្មោច ទៀតផង ហើយ​រឿងនេះ​ជា​ស្នាដៃ​កូន​ខ្មែរ ដោយ​មិន​ចម្លង​ពី​បរទេស​នោះទេ​។​

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

​ក្រៅពី​លោក ឈុន សុវណ្ណ​ភក្តី​និង គីម ច័ន្ទ​បរ​មី ជា​តួឯក​ប្រុស​ស្រី​ក៏មាន​ការចូលរួម​សម្តែង ដោយ​តារា​ល្បីៗ​មួយចំនួនទៀត ដូចជា​លោក ទេព រិ​ន​ដា​រ៉ូ អ្នកនាង​ចាន់ សុ​ផានី ប៉េ​ង​បោង​និង​តារា​ជា ច្រើន​ដួង​ទៀត​។​

​លោក ឈុន សុវណ្ណ​ភក្តី បាន​និយាយថា នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​បាន​ចូលរួម​សម្តែង​រឿង​។ នៅក្នុង​សាច់រឿង​លោក​សម្តែង​ជា​តួ​កូនកាត់​ចិន មាន​ច​រិ​ក​ស្លូតបូត តែមាន​ច​រិ​ក​អៀនប្រៀន នៅពេល បាន​ជួប​ជាមួយ​តួឯក​ស្រី​។ ក្រៅពីនេះ ក៏មាន​ឈុត​ឆាក​ស្នេហា​បែប​កំប្លែង​ជាច្រើន​ផងដែរ​។​ទោះជា​យ៉ាង នេះ​ក្តី ម្ចាស់​ផលិតកម្ម​វ័យក្មេង​រូបនេះ បាន​ប្រាប់ថា ភរិយា​របស់លោក​មិនមាន​ចិត្ត​ប្រចែប្រច័ណ្ឌ អ្វី ទេ​។​មូលហេតុ​ដែល​លោក ឈុន សុវណ្ណ​ភក្តី ជ្រើស​យក​ស្រី​ស្អាត គីម ច័ន្ទ​បរ​មី មក​សម្តែង​ជា​តួ​ស្រី​នេះ ដោយសារ នាង មាន​សម្រស់​ស្អាត​និង​មាន​ច​រិ​ក​ស្លូតបូត​សក្តិ​សមជា​តួ​ស្រី​នៅក្នុង​រឿង​«​អា​ស៊ុយ​ទ្រី​ស្មោះ​ស្នេ​ហ៏​»​។

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

នេះ​ជា​លើក​ទី​ពីរ​ដែល​ផលិតកម្ម BKS បាន​ផលិត​រឿង បន្ទាប់ពី​រឿង​«​ដៃគូរ​កំចាត់​ខ្មោច​»​។​ គួររំលឹក​ផងដែរ​ថា លោក ឈុន សុវណ្ណ​ភក្តី បាន​រៀប​អា​ពា​ហ៏​ពិ​ពា​ហ៏​ជាមួយ​អ្នកនាង ម៉ែន ចេ​ន​នី​ត កាលពី ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០១៥ កន្លងមកនេះ​។ ចេ​នី​
ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ

ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ ថៅកែ​ផលិតកម្ម BKS ថា ភរិយា​មិន​ប្រច័ណ្ឌ