ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់

Doliprane TVC

​ចាប់តាំងពី​ទៅ​កែ​មុខមាត់​ត​ក្តោងច្រមុះ​ឱ្យ​ខ្ពស់​ស្រួច និង ត​ចង្ការ​ឱ្យ​វែង​មក​តារា​សម្តែង និង ពិធី​ការិនី ឈិ​ត សុជាតា ត្រូវបាន​ម​ត្តិ​ភក្តិ និង ទស្សនិកជន​ជាច្រើន​តែងតែ​សរសើ​ថា សម្រស់​របស់​នាង​ស្អាត​លេចធ្លោ​ជាងគេ ព្រោះ​ការកែ​កុន ត​ចង្ការ និង ច្រមុះ ជួយ​លើក​ទម្រង់​មុខ​របស់​នាង​ឲ្យ​កាន់តែ​ទាក់ទាញ ។​

ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់

​ទោះបីជា​យ៉ាងណា ការ​កែកុន​សម្រស់​នេះ ឈិ​ត សុជាតា ក៏​ធ្លាប់បាន​និយាយថា នាង​ជួប​បញ្ហា ច្រមុះ និង ចង្ការ​ធ្វើទុក្ខ​ម្តងៗ រហូត​ធ្វើឱ្យ​នាង​មាន​គម្រោង​ទៅ​ដក​ក្តោងច្រមុះ និង​ចង្ការ​សិប្បនិម្មិត​ជាច្រើនលើក​ថែម​ទៀតផង ។ ប៉ុន្តែ​ក្រោយពី​ត្អូញត្អែរថា ច្រមុះ និង ចង្ការ​មាន​បញ្ហា​មក ឈិ​ត សុជាតា ក៏បាន​អវត្តមាន​ពី​ឆាក​សិល្បៈ​មួយរយៈ​ផងដែរ ។​

ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់

​ទើបតែ​បង្ហាញ​វត្តមាន​នៅក្នុង​ពិធី​ភ្ជាប់ពាក្យ​កញ្ញា លី ច័ន្ទ សីហា កាលពីពេល​ថ្មីៗ​នេះ ឈិ​ត សុជាតា ត្រូវបាន​ភ្ញៀវកិត្តិយស​ដែល​បាន​ស្គាល់​នាង​ច្បាស់ មួយចំនួន បាន​និយាយថា រូប​សម្រស់​របស់​នាង​ធ្លាក់​ខ្លាំង ព្រោះតែ​ចង្ការ​តរបស់​នាង​ចេញ​ស្នា​មដក់​មើលទៅ​ឃើញ​សភាព​កែច្នៃ​ច្បាស់ ដែលជា​ហេតុនាំឱ្យ​ត្រេ​មុខ​របស់​នាង​មិនសូវ​ស្អាត ៕ ប្រមាញ់ តារា​

ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់ឈិ​ត សុជាតា ធ្លាក់​សម្រស់ពេល​ចង្កា​រតចេញ​ស្នា​មដក់