មិត្ត​ប្រុស​សុខចិត្ត​ធ្វើ​ខែល​ការពារ​មិត្ត​ស្រី​ តែ​ចុងក្រោយ​ស្លាប់​ទាំង​២​ ពេល​រញ្ជួយ​ដី​នៅ​តៃវ៉ាន់

​សាកសព​គូ​ស្នេហ៍​និស្សិត​មួយ​គូ​​បាន​ត្រូវ​គេ​រក​ឃើញ​ដេក​​ឱប​គ្នា​​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រោម​កម្ទេច​ថ្ម​​នៃ​អាគារ​រលំ​ ពេក​រញ្ជួយ​ដី​នៃ​​ភាគ​ខាង​ត្បូង​តៃវ៉ាន់​។

មិត្ត​ប្រុស​សុខចិត្ត​ធ្វើ​ខែល​ការពារ​មិត្ត​ស្រី​ តែ​ចុងក្រោយ​ស្លាប់​ទាំង​២​ ពេល​រញ្ជួយ​ដី​នៅ​តៃវ៉ាន់

នៅ​សប្ដាហ៍​មុន ក្រុងTainan ​​នៅ​តៃវ៉ាន់​បាន​រងគ្រោះ​រញ្ជួយ​ដី​រង្វាស់ ៦,៤​វ៉ិចទ័រ​​ធ្វើ​ឲ្យ​ដួល​រលំ​អគារ​កម្ពស់ ១៧​ជាន់​និង​សម្លាប់​មនុស្ស​ជាង​១០៨​នាក់។ ក្នុង​ហេតុ​ការ​​នេះ​​និស្សិត​ប្រុស​ឈ្មោះ Tsai Meng-chia បាន​ព្យាយាម​យក​ខ្លួន​ធ្វើ​ខែល​រារាំង​​ដុំ​ថ្ម​​​និង​ឥដ្ឋ​​ការពារ​មិត្ត​ស្រី ដែល​មាន​ឈ្មោះ​ថា Huang Ruo-hsin ដែល​ខ្លួន​គ្មាន​អ្វី​ទាំង​អស់។ នេះ​តាម​ការ​​ឲ្យ​ដឹង​ពី​កាសែត​ក្នុង​ស្រុក។

គូ​ស្នេហ៍​និស្សិត​ទាំង​ពីរ​ទើប​តែ​មាន​អាយុ​២១​ឆ្នាំ​ដូចគ្នា​។ ក្រុម​ជួយ​សង្គ្រោះ​បាន​ចំណាយ​ពេល​២​ម៉ោង​ទើប​រក​ទើប​សព​អ្នក​ទាំង​ពីរ ដោយ​គេ​ឃើញ Tsai បាន​យក​ដៃ​ឱប​មិត្ត​ស្រី​​យ៉ាង​ស្អិត៕

មិត្ត​ប្រុស​សុខចិត្ត​ធ្វើ​ខែល​ការពារ​មិត្ត​ស្រី​ តែ​ចុងក្រោយ​ស្លាប់​ទាំង​២​ ពេល​រញ្ជួយ​ដី​នៅ​តៃវ៉ាន់

មិត្ត​ប្រុស​សុខចិត្ត​ធ្វើ​ខែល​ការពារ​មិត្ត​ស្រី​ តែ​ចុងក្រោយ​ស្លាប់​ទាំង​២​ ពេល​រញ្ជួយ​ដី​នៅ​តៃវ៉ាន់

មិត្ត​ប្រុស​សុខចិត្ត​ធ្វើ​ខែល​ការពារ​មិត្ត​ស្រី​ តែ​ចុងក្រោយ​ស្លាប់​ទាំង​២​ ពេល​រញ្ជួយ​ដី​នៅ​តៃវ៉ាន់

ចុចអាន៖ រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​វាយ​ប្រហារ​តៃវ៉ាន់ ស្លាប់​និង​របួស​មនុស្ស​រាប់​រយ​នាក់

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ People’s Daily, China ​​​​