របៀប​ព្យាបាល​ជំងឺ​រលាក​ទងសួត​ដោយ​ខ្លួនឯង​

របៀប​ព្យាបាល​ជំងឺ​រលាក​ទងសួត​ដោយ​ខ្លួនឯង​

ជំងឺ​រលាក​ទងសួត គឺជា​ការ​រលាក ឬ​មាន​ការបង្ក​រោគ​នៅលើ​ទងសួត​តែម្តង​។ ចំពោះ​រោគសញ្ញា​របស់​វា​អាច​មាន​ដូចជា ក្អក​ជាប់​រហូត ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន ពិបាក​ដកដង្ហើម និង​មាន​ស្លេស​ច្រើន​។ ជាធម្មតា​ជំងឺ​នេះ​នឹង​ជា​ទៅ​វិញ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ ប៉ុន្តែ​បើសិនជា​នៅតែ​បន្ត​កើតមាន ឬ​មាន​ឈាម​ក្នុង​ស្លេស ឬ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង និង​ពិបាក​ដកដង្ហើម និង​គេង​ទៀត​នោះ វា​គួរតែ​ដល់ពេល​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។

​បើសិន​ជា​អ្នក​មាន​បញ្ហា​ដោយសារ​តែ​ផ្តាសាយ​រ៉ាំរ៉ៃ និង​ក្អក ឬ​រលាក​ទងសួត​នោះ អ្នក​គួរតែ​ធ្វើ​រឿង​មួយចំនួន​ដើម្បី​កាត់បន្ថយ​ការបង្ក​រោគ និង​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ឡើងវិញ​។

•​    ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C​។ ជា​រៀងរាល់ថ្ងៃ ចូរ​ញ៉ាំ​អាហារ ឬ​ផ្លែឈើ​ជូរៗ​យ៉ាងហោចណាស់​មួយ​ប្រភេទ​
•​    ​អ្នក​អាច​ញ៉ាំ​ម្រេច ខ្ទឹម​បារាំង ខ្ទឹម​ស និង​ខ្ញី​រាល់ថ្ងៃ​
•​    ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ ជាពិសេស​មុនពេល​ញ៉ាំ​អាហារ​
•​    ​បើសិនជា​ជក់បារី ត្រូវ​ឈប់​ជក់បារី​
•​    ​ប្រើប្រាស់​ម៉ាស​នៅពេល​មាន​ផ្សែង​បំពុលបរិយាកាស​ច្រើន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។