ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភ​: ២០១៦ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចុះ​ពង្រឹង​ក្នុង​មូលដ្ឋាន​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ដើម្បី​ផ្សព្វផ្សាយ​ខ្លឹមសារ​ជំនួយស្មារតី​ឱ្យ​បាន​ជ្រួតជ្រាប សម្រាប់​សន្និបាត​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​លើក​ទី​៣៩ និង​ទិស​ដៅ​ថ្មី​ៗ​នា​ពេល​ខាង​មុខ​ទៀត ក្រោម​អធិបតីភាព​លោក នេ​ត សា​វឿ​ន ប្រធាន​ក្រុមការងារ​ស្រុក​កញ្ជ្រៀច និង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃ​វែង និង​ក្រុមប្រឹក្សា សមាជិក សមាជិកា​សរុប​ប្រមាណ​៤៥៥​នាក់ ។