ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពត​ ៖ ដោយសារ​តែ​កើត​បញ្ហា​​​​ក្នុង​ក្រុម​​គ្រួសារ​ បុរស​ឈ្មោះ​ទង វុ​ទ្ធី ហៅ​ដុក​ ​អាយុ​៤៨​ឆ្នាំ រស់​​នៅ​ភូមិ​កំពង់​​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​​ទឹកឈូ បាន​ក្លាយជា​​អ្នកទោស ​ក្នុង​បទ​​ឃាតកម្ម​​ស្នេហា​​ជា​លើក​ទី២ ដោយ​ជន​ស​ង្ស័យ (ទង វុទ្ធី) ​កាលពី​កំឡុង​ឆ្នាំ​២០១៥ ​កន្លង​មក ​ធ្លាប់​មានទោសរឿង​ក្តី​ទំនាស់​​ដីធ្លី ហើយ​ត្រូវ​ជាប់​ព​ន្ធ​នាគារ ​។ លុះដល់​ខែសីហា​ ឆ្នាំ​២០១៥​ដដែល ​បាន​រួច​ទោស​ចេញពី​ព​ន្ធ​​នាគារវិញ​ លុះ​មក​ដល់​ផ្ទះ ​ប្រ​ព​ន្ឋ​ក៏​ត្រូវ​​មាន​សហា​យ រីឯ​​ប្រាក់​ជាង​២ម៉ឺន​ដុល្លា​រ ​ត្រូវ​ប្រ​ព​ន្ធ​​ចាយ​វាយ ​ជាមួយ​ប្រុស​សហា​យ​អស់​ទៀត ចំណែក​ខ្លួនក៏​មាន​ផ្ទុកជំងឺ​អេដស៍ ។

លោក​​បន្ត​ទៀតថា ដោយតូចចិត្ត​ខ្លួន​ក៏​មាន​ផ្ទុកមេរោគ​អេ​ដស៍​ផង និង​ប្រ​ព​ន្ធ​​មាន​ប្រុស​ថ្មីផង​ ក្រោយ​ពី​ចេញពី​ព​ន្ធ​នាគារ​​មិន​នៅផ្ទះ​ទេ ក៏​​ទៅ​រកស៊ី​ធ្វើ​ឈើខ្លឹម​​គ្រឹះ​ស្នានៅ​ខេត្តព្រះវិហារ​ ។ ក្នុង​កំឡុ​ង​ពេល​ធ្វើ​ឈើខ្លឹម​នៅ​ក្នុង​ព្រៃ​នោះ​ ក៏​​មាន​ស្គាល់​មិត្ត​ភក្តិ​​រក​​ស៊ី​ឈើ​ជាមួយ​គ្នា​២​-៣​នាក់ ដោយ​ពួក​គេ​មាន​កាំភ្លើង AK កាត់​ស្វ័​យ​មួយ​ដើម មាន​គ្រាប់​១៩​គ្រាប់​​ក្នុង​បង់ ។ នៅ​ក្នុង​ខែមករា​នេះ​ ស្ត្រី​ជា​
ប្រ​ព​ន្ធ​​បាន​ទៅ​លេង​ជាមួយ​ប្តីនៅ​កន្លែង​​រក​ឈើខ្លឹម រយៈពេល២​ថ្ងៃ ក៏​​ត្រឡប់​មក​ផ្ទះ​វិញ ។

បើ​តាម​ចម្លើយ​​សារភាព​របស់​ជនសង្ស័យ​ថា​ នៅ​ពេលដែល​ប្រ​ព​ន្ធ​​ទៅ​សួរសុខទុក្ខ​​រយៈពេល​២​យប់​នេះ ​គឺ​ប្រ​ព​ន្ធ​មិន​បាន​ឱ្យ​​រួម​ដំណេក​​​ទេ​ ។ ក្រោយ​ពី​ប្រ​ព​ន្ធ​វិល​មកផ្ទះ​វិញ ​បាន៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៦ មករា ​ឆ្នាំ​២០១៦ ​ជន​សង្ស័យ​​បាន​មក​ផ្ទះ​ ដោយ​លួច​យក​កាំភ្លើង​របស់​មិត្ត​ភ​ក្តិ​មក​​ជាមួយ​​ផង ក្នុង​គោលបំណង​បាញ់​សម្លាប់​​ប្រុស​ជាសហា​យ​របស់​ប្រ​ព​ន្ធ ប៉ុន្តែ​មិន​បានសម្រេច​​ដូច​បំណងទេ ក៏​​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​តែ​ម្តង​។ លោក​វរសេនីយ៍ទោ ឈឹម ឈាង នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​ដ្ឋា​ន​ខេត្ត​​ក៏បានឱ្យ​ដឹង​ដែរ​ថា ​លុះ​ស្រាវជ្រាវ​ដឹង​មុខសញ្ញា​ហើយ​ ព្រះរាជ​អាជ្ញាក៏​​ចេញ​ដីកា​​បញ្ជា​​ឱ្យ​​ជនសង្ស័យ​ចូលខ្លួន​ (​ដោ​​យ​សមត្ថកិច្ច​ទៅ​នាំ​ខ្លួន​) ​មក​កាន់​ស្នងការ​ខេត្ត ​ដើម្បី​​សាកសួរ​ ។

​បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះទង វុ​ទ្ធី ហៅដុក ​បាន​​សារភាព​​ប្រាប់​សមត្ថកិច្ចថា ក្រោយពី​វិល​​មក​ពី​ខេត្តព្រះវិហារ​​ខ្លួន​មក​ផ្ទះ​នេះ​ ខ្លួន​​លួច​យកកាំភ្លើង​មិត្ត​ភ​ក្តិ​ ​ដែល​ធ្វើ​ខ្លឹម​នៅ​ក្នុង​ព្រៃ​ជាមួយ​គ្នា ​គឺ​អាវុធអាកា​១ដើម ដែល​មាន​គ្រាប់​ក្នុង​បង់​ចំនួន​១៩​គ្រាប់ ក្នុង​​គោលបំណង​បាញ់​សម្លាប់​​ប្រុស​សហា​យ​របស់​ប្រព​ន្ធ ​។ នៅ​ថ្ងៃ​ទី​២៦ មករា ២០១៦​ ខ្លួន​បាន​មក​ដល់​ផ្ទះ ​គឺអត់​ឃើញ​ប្រ​ព​ន្ធ​នៅទេ​
(​ប្រ​ព​ន្ធ​​នៅផ្ទះ​ប្រុស​ថ្មី ​ជា​ស​ហា​យ​) លុះ​ថ្ងៃ​ទី​២៧ មករា ២០១៦ ​វេលា​ម៉ោង​៧​យប់ ខ្លួន​បាន​កាន់​កាំភ្លើង​នោះ​​ទៅ​ផ្ទះឈ្មោះតាប់​​ដែល​ជា​ប្រុស​សហា​យ​របស់​ប្រ​ព​ន្ធ ​(​ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​) ពេល​ទៅ​ដល់​ឃើញ​ប្រ​ព​ន្ធ​កំពុងដេក​​ប្រឡែង​​គ្នា ​នៅ​លើ​ផ្ទះ​ប្រុស​សហា​យ​យ៉ាង​ល្អូកល្អើន ទាំង​ខ្លួន​អាក្រា​ត​ទាំង២​នាក់ក្រោម​ពន្លឺភ្លើង​ពិល ខ្លួន​បានអង្គុយ​​មើល​​គេ​ទាំង​២​នាក់​ជិត​មួយ​ម៉ោង​ ។

ជន​ស​ង្ស័យ​​បន្ត​ថា ពេល​​គេទាំង​២ពន្លត់ភ្លើង​​ ខ្លួន​ក៏​​ដើរទៅ​ក្រោមផ្ទះ​ស្រាយ​គោ ដើម្បី​ឲ្យ​បុរស​ជា​សាហា​យ​ប្រ​ព​ន្ឋ​នោះ​ចុះ​មក​ចាប់​គោ​ខ្លួននិង​បាញ់ តែ​ពេល​នោះ ​ត្រូវ​ពួក​គេ​ចុះ​មក​ចាប់​គោ​ទាំង​ពីរនាក់​ខ្លួន​មិន​ដាច់​ចិត្ត​បាញ់​ទេ​ខ្លាច​ត្រូវ​ប្រ​ព​ន្ធ ទុក​ឲ្យ​នៅមើល​​កូន បើ​ខ្លួន​ជាប់គុក​ទៅ​ ។ លុះ​ពេល​ចាប់ចង​គោ​ហើ​យ​ពេល ​ពួក​គេ​ឡើង​ទៅ​លើ​ផ្ទះ​វិញ ឃើញ​ប្រ​ព​ន្ធខ្លួន​ឡើងផុត​ នៅ​សល់​ប្រុស​សហា​យ​ខ្លួនក៏បាញ់​មួយ​គ្រាប់ត្រូវ​ម្រាមដៃ​ តែ​ខ្លួន​ស្មានថា​ ស្លាប់​ខ្លួន​​ក៏ងាក​ចេញពី​កន្លែងបាញ់​នោះ ហើយ​​​បាញ់​ឡើង​លើ​២គ្រាប់ ​រួច​ដើរមក
ផ្ទះ​​វិញ ដើរ​បាន​ប្រហែល​មួយ​គីឡូម៉ែត្រ​ បាន​រាលកៃ​ផ្ទុះ​មួយគ្រាប់​ទៀត​។ ​បន្ទាប់​ពី​កើតហេតុកំលាំង​សមត្ថកិច្ច ក្រោម​បញ្ជា​លោក​ឧត្តម​សេនីយ​ស្នងការ​បាន​ចុះ​ស្រាវជ្រាវ​ដឹង​មុខសញ្ញា​ជន​ស​ង្ស​យ័​ខាងលើ នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦​ ព្រះរាជ​អាជ្ញាក៏​ចេញ​ដីកា​​ឱ្យ​​ចូលខ្លួន ​ដើម្បី​​សាកសួរ​ ។​