អ្នកជំងឺបេះដូង ធ្ងន់ធ្ងរនៅស្រុកអូរាំងឳ ត្រូវបានក្រុម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ជួយសង្គ្រោះជីវិត

ត្បូងឃ្មុំ៖ នៅល្ងាចនៅល្ងាចថ្ងៃសុក្រទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញចុះសួរ សុខទុក្ខអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ដែលត្រូវបានក្រុមការងារ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បញ្ជូនមកពីខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ ដើម្បីព្យាបាល ដោយបានវះកាត់ ប្តូរប្រើសបេះដូង ប្រកបដោយជោគជ័យ។

អ្នកស្រី ឈឿន យាប ដែលជាអ្នកជំងឺទីមួយ រស់នៅក្នុងឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បាននិយាយថា គាត់ពិតជារំភើប ហើយស្ទើរមិនគួរអោយជឿថា បានរស់រានមានជីវិតឡើងវិញ ហើយនេះប្រៀបដូចជា បានកើតជាតិថ្មីអីញ្ចឹង ពីព្រោះជំងឺនេះ បានធ្វើឲ្យគាត់បាត់ក្តីសង្ឃឹមថា និងអាចរស់បានរយៈ ពេល២ឆ្នាំមកហើយ ពោលរស់នៅរាល់ថ្ងៃ គឺរង់ចាំតែសេចក្តី ស្លាប់ចំពោះមុខប៉ុណ្ណោះ។

អ្នកស្រី ឈឿន យាប បានបន្តទៀតថា "ខ្ញុំមិននឹកស្មានថា បានជួបក្រុមគ្រូពេទ្យនៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហើយបានទទួលការវះកាត់ ស្រោចស្រង់ជីវិតឡើងវិញឡើយ"។

ជាមួយគ្នានោះ ម្តាយកុមារីអាយុ ១ឆ្នាំកន្លះ ដែលមានជំងឺបេះដូងប្រហោង រស់នៅក្នុងឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ មិនអាចនិយាយអ្វីចេញទេ គឺរំភើបដល់ស្រក់ទឹកភ្នែកជាប់រហូត ព្រោះកន្លងទៅនេះ កូនរបស់គាត់ បានចំណាយពេលវេលាយ៉ាងច្រើន នៅក្នុងមន្ទីរពេទ្យ តែមិនបាន ធូរស្រាលសោះ ប៉ុន្តែនៅពេលនេះ បានជាសះស្បើយ ដូចក្មេងធម្មតាដ៏ទៃទៀតហើយ បន្ទាប់ពីបានវះកាត់បិទ ប្រហោងបេះដូង ពីកំណើត ដោយជោគជ័យរួចមក ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ។

អ្នកជំងឺទាំងពីរខាងលើ សូមគោរពថ្លែងអំណរគុណ ចំពោះសន្តានចិត្តសប្បុរសធម៌ មនុស្សធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងសប្បុរសជន និងក្រុមការងារ គ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវ:ខ្ពស់ និងប្រកបដោយ ទឹកចិត្តមេត្តាធម៌ ដែលបានជួយជីវិតមនុស្សជារៀងរាល់ថ្ងៃ។

សូមរំលឹកថា ក្នុងឱកាសចុះព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកអូរាំងឪ ពីសំណាក់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅថ្ងៃទី១៦  ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត និងក្រុមការងារ បានជួបជាមួយអ្នកជំងឺបេះដូង ធ្ងន់ធ្ងរ ហើយបានបញ្ជូនមកទទួលការវះកាត់ នៅមន្ទីពេទ្យ កាល់ម៉ែត ក្រោមការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា អ៊ុក គឹមសាន្ត ព្រមទាំងសប្បុរសជន ផ្សេងៗ និងមានការយកចិត្តទុកដាក់ សម្របសម្រួល ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ៕