គូស្នេហ៍ មួយគូ ឈ្នះដំណើរ កម្សាន្តពី ហាងនំប៉័ង Tous Les Jours

ភ្នំពេញ៖ គូស្នេហ៍មួយគូ ឈ្នះដំណើរកម្សាន្ត ទៅក្រុងព្រះសីហនុ  រួមជាមួយស្នាក់ការ នៅសណ្ឋាគារ OC Boutique Hotel ចំនួនពីរយប់ និងការទទួលទានអាហារ បែបរ៉ូមែនទិចនៅ ភោគជនីយដ្ឋាន  OC Beach Club ជាមួយគូសង្សារ សម្រាប់ឱកាស បុណ្យនៃក្តីស្រលាញ់។

ហាងនំប៉័ង Tous Les Jours  នាល្ងាច ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦ បានប្រកាសគូស្នេហ៍ឈ្នះរង្វាន់ក្នុងកម្មវិធី “My Sweet Moment” ដែលគូស្នេហ៍មួយគូរនេះ ទទួលបានការ Share ដល់ទៅ ២៦៨ Share។

លោក ម៉ក់ គុលិកា តំណាងហាងនំប៉័ងTous les Jours  បានឲ្យដឹងថា” គូស្នេហ៍ដែលឈ្នះរង្វាន់ បានទៅលើឈ្មោះ សៅ ប៉ិចពន្លឺ និង លីម វិច្ឆិកា ដែលបំពេញបាន គ្រប់ល័ក្ខខ័ណ្ឌនៃការចូលរួមប្រកួត”។

លោកបន្តថា “ការឈ្នះដំណើរកម្សាន្តនេះ ពួកគេគ្រាន់តែផ្ញើរសារ រូបគូស្នេហ៍ចូលក្នុងទំព័រ ហ្វេសបុករបស់ ហាងនំប៉័ងTous les Jours បន្ទាប់ហ្វេសបុករបស់ ហាងនំប៉័ងTous les Jours បានបង្ហោះរូបនោះ តែពួកគេត្រូវធ្វើយ៉ាងណាធ្វើអោយ រូបរបស់ពួកគេទទួលបានចំនួន share អោយបានច្រើន ពីគណនីហ្វេសបុកដែល ជាបណ្តាញមិត្ត របស់ពួកគេក្នុងហ្វេសបុកផ្ទាល់ខ្លួន របស់ពួកគេ(មិនមែនជាការshareដោយគណនីហ្វេសបុកផ្ទាល់ខ្លួន គេនោះទេ) មានន័យថា ចំនួននៃការshare ពីគណនីហ្វេសបុករបស់មិត្តពួកគេកាន់តែច្រើនឱកាសនៃការឈ្នះកាន់តែច្រើន”។

គួរបញ្ជាក់ថា កម្មវិធី “My Sweet Moment” បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទៅ២៥ ខែ មករា ឆ្នាំ២០១៦ ដោយផុ្តល់ឱកាសអោយគូស្នេហ៍ ទាំងអស់ចូលរួមប្រកួត ក្នុងកម្មវីធីនេះ ដើម្បីជាការលើកទឹកចិត្តដល់គួសង្សារ និងធ្វើអោយស្នេហា របស់ពួកគេកាន់តែផ្អែមល្ហែម និងជិតស្និទ្ធ ជាពិសេសគឺជាការបង្ហាញជាសាធារណៈ ក្នុងទំនាក់ទំនង ស្នេហារបស់ពួកគេ ក្នុងទិវានៃក្តីស្រលាញ់នេះ៕

គូស្នេហ៍ មួយគូ ឈ្នះដំណើរ កម្សាន្តពី ហាងនំប៉័ង Tous Les Jours

គូស្នេហ៍ មួយគូ ឈ្នះដំណើរ កម្សាន្តពី ហាងនំប៉័ង Tous Les Jours