ពលរដ្ឋវេនីហ្ស៊ូអេឡា ០៣នាក់បាត់បង់ជីវិត បន្ទាប់ពីឆ្លងរីរុស Zika

ខារ៉ាខាស់៖ បន្ទាប់ពីបានឆ្លងនូវវីរុស Zika បណ្តាលឲ្យ ពលរដ្ឋវេនីហ្ស៊ូអេឡា បាត់បង់ជីវិត នេះបើតាមការ ថ្លែងឲ្យដឹងពីលោក Nicolas Maduro ប្រធានាធិបតីវេនីហ្ស៊ូអេឡា កាលពីថ្ងៃព្រហស្បតិ៍មាន ប្រសាសន៍ថាយ៉ាងដូច្នេះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក Maduro បានថ្លែងឲ្យដឹងនៅលើ កញ្ចក់ទូរទស្សន៍ជាតិថា មាន៣ ១៩ករណីហើយ ដែលប្រជា ជាតិអាម៉េរិកខាងត្បូង ឆ្លងវីរុស Zika ។ លោកបានបន្ថែមថា "ជាអកុលស ពលរដ្ឋ ០៣នាក់បានបាត់បង់ជីវិត" ។

លោកបានថ្លែងថា ប្រទេសរបស់លោកត្រូវ ការជាចាំបាច់នូវឳសថដើម្បី ព្យាបាលអ្នកជំងឺទាំងនេះ។ លោកក៏សង្កត់ធ្ងន់ថា មានអ្នកជំងឺចំនួន៦៨នាក់ ដែលមានអាការៈស្រដៀង គ្នានឹងអ្នកស្លាប់នោះដែរ "កំពុងជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់" ។

លោក Maduro បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ មានអ្នកឆ្លងរីរុស Zika រហូតដល់ ៥,២២១ករណី ៕

ពលរដ្ឋវេនីហ្ស៊ូអេឡា ០៣នាក់បាត់បង់ជីវិត បន្ទាប់ពីឆ្លងរីរុស Zika