ប្រទេស​ចិន​សង្ឃឹម ពង្រឹង​ចំណង​ទាក់ទង ជាមួយ​នឹងប្រទេស​បារាំង​

ប៉េកាំង៖ ប្រភពព័ត៍មានពីទីភ្នាក់ងារ ស៊ិនហួរបានឲ្យដឹងថ្ងៃនេះ ថាប្រទេសចិនបានជឿជាក់ថា ទំនាក់ទំនងរវាងបារាំង ចិននឹងកាន់តែរឹងម៉ាំ បន្ទាប់ពី លោកប្រធានាធិបតី បារាំង Francois Hollande បានជ្រើសតាំង រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី របស់បារាំង។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិន លោក Hong Lei បាននិយាយនៅក្នុងការថ្លែង សន្ទរកថាមួយកាលពី ថ្ងៃសុក្រនេះថាចិនចូលរួមអបអរសាទរ ក្នុងការប្រកាស តំណែងរដ្ឋមន្ត្រីការបរទេសថ្មី របស់បារាំង លោក Jean Marc Ayraultហើយលោកបានបញ្ជាក់ពី ការត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការជាមួយ លោករដ្ឋមន្ត្រីការបរទេស បារាំង នៅពេលខាងមុខនេះ។

លោក Ayrault ដែលធ្លាប់មានតំណែង ជានាយករដ្ឋមន្ត្រីត្រូវបានប្រកាស ជ្រើសរើសនិងតែងតាំង ដោយលោកប្រធានាធិបតី Hollande កាលពីថ្ងៃព្រហស្បតិ៍។លោក Hong បានបន្ថែមផងដែរថា លោកជឿជាក់ថាប្រទេសចិន និងបារាំងនឹងបន្តទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង៕

ប្រទេស​ចិន​សង្ឃឹម ពង្រឹង​ចំណង​ទាក់ទង ជាមួយ​នឹងប្រទេស​បារាំង​