វិបត្តិស៊ីរី៖ យូអិន​សន្យា​ចាប់ផ្តើម​ផ្តល់ ជំនួយ​ដល់​ស៊ីរី​ឡើងវិញ​ នៅកំឡុង​ពេល ២៤​ម៉ោង​ទៀត​

BBC៖ ប្រភពព័ត៍មានពី BBC ទើបតែបានចេញផ្សាយ នៅថ្ងៃនេះបាននិយាយថា អង្គការសហប្រជាជាតិ បានសន្យាផ្តល់ជំនួយ ទៅកាន់តំបន់មួយចំនួន នៅក្នុងប្រទេសស៊ីរី នៅក្នុងរវាង ២៤ ម៉ោងទៀត ដោយការប្រកាសនេះ បានធ្វើឡើងភ្លាមៗ នៅក្រោយពេលដែល ប្រទេសមហាអំណាច បានសន្យាគ្នាក្នុងការជម្រុញឲ្ មានការផ្អាកការប្រើប្រាស់ យោធាទៅលើស៊ីរីក្នុងរយះពេល មួយអាទិត្យ។

មានទីក្រុងជាច្រើន ដែលត្រូវបានកាត់ផ្តាច់ ជំនួយមនុស្សធម៍អស់រយះពេល ជាង១ឆ្នាំ ទៅកំឡុងពេលដែល មានការវាយប្រហារ ជាច្រើនរវាងប្រទេសមហាអំណាច។អស់រយះពេលជិត៥ឆ្នាំ នៃការចាប់ផ្តើមសង្រ្គាម នៅក្នុងប្រទេសស៊ីរី ប្រជាពលរដ្ឋប្រមាណជាង២៥ម៉ឺន ត្រូវបានបាត់បង់ជីវិត ហើយមនុស្ស១៣លាននាក់ទៀត បានផ្លាស់ប្តូរទីកន្លែងរស់នៅ។

ប្រទេសទាំង១៧ ក្នុងនោះមានអាមេរិក និងរូស្សីដែលជាមហាអំណាច បានយល់ព្រមគ្នានៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើនៅក្នុងប្រទេស អាល្លឺម៉ង់ឲ្យមានការបញ្ឈប់ ការវាយប្រហារគ្នា សម្រាប់រយះពេល ១អាទិត្យ ដើម្បីឲ្យមានការចាប់ផ្តើមឡើងវិញ នូវជំនួយមនុស្សធម៍ឡើងវិញ សម្រាប់ប្រជាពលរដ្ឋរងគ្រោះ៕

វិបត្តិស៊ីរី៖ យូអិន​សន្យា​ចាប់ផ្តើម​ផ្តល់ ជំនួយ​ដល់​ស៊ីរី​ឡើងវិញ​ នៅកំឡុង​ពេល ២៤​ម៉ោង​ទៀត​