នាវាចម្បាំង ៤ របស់ណាតូ​ទៅដល់​ Georgia ត្រៀមខ្លួន​សមយុទ្ធ​យោធា រយះពេល ១ខែ

Georgia៖ ប្រភពព័ត៌មាន របស់ស៊ិនហួរបានឲ្យដឹង នៅថ្ងៃសុក្រនេះថា នាវាចម្បាំង ៤គ្រឿងរបស់អង្គការណាតូ បានមកដល់សមុទ្រខ្មៅរបស់ ប្រទេស Georgiaដើម្បីត្រៀមខ្លួន ក្នុងបេសកកម្មសមយុទ្ធយោធាមួយ ដែលនឹងចំណាយពេល ដល់ទៅ ១ខែ។

នាវារបស់ណាតូ ទាំងនោះនឹងចូលរួម ជាមួយនឹងសមយុទ្ធយោធា ជាច្រើនជាមួយនឹងកងទ័ពជើងទឹក របស់ប្រទេស Georgia។កងនាវាដែលនឹងត្រូវ មកដល់សមុទ្រខ្មៅស្ថិត នៅក្រោមការដឹកនាំ របស់លោក Giorgio Lazio ប្រធាននៃកងកម្លាំងទ័ព ម៉ារីនរបស់ណាតូ។

លោក Lazio បានដឹកនាំក្រុម នាវានិងមានគម្រោង ទស្សនះកិច្ចនៅតំបន់សមុទ្រខ្មៅនេះ រហូតដល់ ថ្ងៃទី១៥ខែកុម្ភះ ហើយលោកក៏មាន ផែនការក្នុងការជួបជាមួយ នឹងមន្ត្រីរដ្ឋាភិបាលរបស់ Georgia ផងដែរដើម្បីពិក្សាគ្នា ទៅលើកិច្ចប្រតិបត្តិការផ្សេងៗ នាពេលខាងមុខបន្ថែមទៀត៕

នាវាចម្បាំង ៤ របស់ណាតូ​ទៅដល់​ Georgia ត្រៀមខ្លួន​សមយុទ្ធ​យោធា រយះពេល ១ខែ