ចំនួនអ្នកស្លាប់ ដោយសាររញ្ជួយដី នៅតៃវ៉ាន់ កើនឡើង ១០៨នាក់ ហើយនិងបាត់ខ្លួន ៩នាក់ទៀត

តៃប៉ិ៖ អស់រយៈពេល មួយសប្តាហ៍មកហើយ បន្ទាប់ពីមានគ្រោះរញ្ជួយ កើតឡើងនៅលើ ដែនកោះតៃវ៉ាន់ គិតត្រឹមថ្ងៃសៅរ៍នេះ កាសែតចិនរាយការណ៍ថា ចំនួនអ្នក ស្លាប់បានកើនឡើងដល់ ១០៤នាក់ហើយ និងបាត់ខ្លួន៩នាក់ទៀត។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ថា អគារ Wei Guan ដែលមានចំនួន១៦ជាន់ ហើយត្រូវបាន ដូលរលំដោយសារ គ្រោះរញ្ជួយដីកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ សម្រាប់ដែនដីកោះតៃវ៉ាន់ សេចក្តីរាយការណ៍បន្ទាន់ មានអ្នកស្លាប់ចំនួន៩២នាក់ ហើយអ្នកស្លាប់រកឃើញបន្តបន្ទាប់ នោះបានកើនដល់ ១០៨នាក់ គិតមកដល់ថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា កម្រិតរញ្ជួយនៅគ្រាដំបូង មានត្រឹមតែ៦,៤រិចទ័រ តែក្រោយមកតាមការស្ទង់ ទិន្នន័យដោយរដ្ឋបាលរញ្ជួយដីចិន បានកំណត់ថា កម្រិតរញ្ជួយមានរហូតដល់៦,៧រិចទ័រ ដែលបណ្តាលឲ្យអគារ១៦ជាន់ ត្រូវដួលស្រុតចុះសង្កត់ពលរដ្ឋរស់នៅទីនោះ និងតំបន់នោះ ៕

ចំនួនអ្នកស្លាប់ ដោយសាររញ្ជួយដី នៅតៃវ៉ាន់ កើនឡើង ១០៨នាក់ ហើយនិងបាត់ខ្លួន ៩នាក់ទៀត