កម្មវិធីទូរស័ព្ទ ដែលអាចឲ្យដឹងមុន ពីកម្រឹតនៃការរញ្ជួយដី

Californa៖ កម្មវិធីទូរស័ព្ទថ្មីមួយ ដែលបានផលិត ដោយក្រុមអ្នកវិទ្យាសាស្ត្រ នៃទីក្រុង Californa អាចធ្វើឲ្យទូរស័ព្ទ ស្មាតហ្វូនទាំងឡាយក្លាយជា ឧបករណ៍ដែលមាន សមត្ថភាពវាស់ស្ទង់កម្រឹត រញ្ជួយដីបើទោះបីជាវាស្ថិតនៅ ក្នុងដៃអ្នកប្រើប្រាស់ ឬនៅក្នុងហោប៉ាវ និងកាបូបក៏ដោយ។

អ្នកស្រាវជ្រាវកម្មវិធីទូរស័ព្ទ ប្រភេទថ្មីនេះបានប្រកាសឲ្យ មានការដោនឡូតពី អ្នកប្រើប្រាស់ក្នុងធ្វើតេស្ត សាកល្បងពីសមត្ថភាព របស់វាប៉ុន្តែវាមិនមាន ន័យថាដើម្បីតែក្នុងគោលបំណង ប្រមូលទិន្នន័យនោះទេ វាថែមទាំងអាចលោតជា សញ្ញាឲ្យដឹងមុនទៀតផង នៅពេលដែលនឹងអាចកើត មានកម្រឹតរញ្ជួយណាមួយ។

កម្មវិធីមួយត្រូវបានអនុញ្ញាតិឲ្យ ដោនឡូតបានសម្រាប់ទូរស័ព្ទ ប្រើកម្មវិធី Android រីឯ iOS នឹងអាចធ្វើបាននៅពេលក្រោយ។ កម្មវិធីដែលត្រូវបានគេ ដាក់ឈ្មោះថា MyShakeក្នុងរយះពេលតែប៉ុន្មានវិនាទី វាអាចផ្តល់ជាសញ្ញា ដល់អ្នកប្រើប្រាស់ដឹងមុន ដើម្បីឲ្យយើងអាចត្រៀម ជាមុនក្នុងការការពារខ្លួន និងរត់រកកន្លែង មានសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្ត្រនានា បានបានប្រមាណថា ៥០ភាគរយ នៃការរងរបួស ដោយសារគ្រោះថ្នាក់ រញ្ជួយនឹងត្រូវកាត់បន្ថយ ប្រសិនបើមនុស្សគ្រប់អាច រត់ជ្រកនៅពីក្រោយ តុឬវត្ថុរឹងជាមុន។

កម្មវិធីទូរស័ព្ទ ដែលអាចឲ្យដឹងមុន ពីកម្រឹតនៃការរញ្ជួយដី