អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ ពាក់ព័ន្ធ​ករណី គ្រឿងញៀន ចំនួន​៣០​នាក់

សៀមរាប: ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះបានធ្វើការ​បង្ហាញមុខ ជនសង្ស័យ ពាក់ព័ន្ធ​ករណី គ្រឿងញៀន ចំនួន​៣០​នាក់ មុនបញ្ជូនទៅ​តុលាការ​។​

 ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់នោះ កម្លាំង​អាវុធហត្ថ​បានធ្វើការ ដកហូតវត្ថុតាង គ្រឿងញៀន​១៥​កញ្ចប់ និង ម៉ូតូ​៧​គ្រឿង រួម​និង​ឧបករណ៍ ជក់គ្រឿងញៀន មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា​៖​ជនសង្ស័យ ខាងលើ​ត្រូវបាន បើក​ប្រតិបត្តិ​ការណ៍ បង្ក្រាប​ចាប់តាំងពីថ្ងៃទី​១១ ខែ​កុ​ម្ភះ រហូតមកដល់​ថ្ងៃទី​១៣ ខែ​កុ​ម្ភះ​​ឆ្នាំ​២០១៦ ដោយ​កម្លាំង​អាវុធហត្ថ ខេត្តសៀមរាប​។​

​បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿងដើម្បី​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ចាត់ការ​តាម​និតិ​វិធី​៕R​

អាវុធហត្ថ​ខេត្តសៀមរាប បង្ហាញមុខ​ជនសង្ស័យ ពាក់ព័ន្ធ​ករណី គ្រឿងញៀន ចំនួន​៣០​នាក់