ជម្លោះ​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចាក់​សាំង​ដុត​ខ្លួនឯង ម្តាយក្មេក​ចូល​របួស​ទាំង​២​នាក់​

ត្បូងឃ្មុំ: កាលពីថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ៨​និង​៣០​នាទី ស្ថិតនៅ​ចំណុច​ភូមិ​ជីរោទ៍​ក្រោម ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ មាន​ករណី​ចាក់​សាំង​ដុត​ខ្លួនឯង បន្ទាប់ពី​មានជម្លោះ​ពាក្យសំដី​ជា មួយ​ប្រពន្ធ ដែរ​បង្កឡើង​ដោយ​ឈ្មោះ​នេ​ត សុ​ផាត់​ណា ភេទប្រុស អាយុ​២៨​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​ខាងលើ​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​ម្តាយក្មេក​ជនបង្ក​ឈ្មោះ ស្រូវ គឹម​ឆ​យ អាយុ​៥១​ឆ្នាំ​រស់នៅភូមិ​-​ឃុំ​ខាងលើ ក៏​ស្ទុះ​ទៅ​ឃាត់​បណ្តាលអោយ​ឆាបឆេះ​ទាំង​២​នាក់​ជនបង្ក​ហេតុបណ្តា​អោយ​របួសធ្ងន់​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច​អ្នក​ទាំង​ពី​ត្រូវបាន​កំលាំង​មន្ត្រីនគរបាល​ដឹក​មក​ព្យាបាល​នៅមន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​ប្រភពព័ត៌មាន ពី​ឈ្មោះ យូ ផាត ដែល​ត្រូវជា​ឪពុកក្មេក​ជនបង្ករ បានអោយដឹងថាជនបង្ករ​បាន​ចុះចោល​ប្រពន្ធ ចោលផ្ទះ​កាលពី​ថ្ងៃទី​ ៣ ខែកុម្ភ​: ឆ្នាំ២០១៦ មិនដឹង​ទៅ​ទីណា ពីព្រោះ​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ ឈ្មោះ ផន ស្រី​លីន ក្នុងរឿង​ជនបង្ករ ដើរ​ផឹកស៊ី​ពាលា​អាវាសែ មិន​គិត​ធ្វើការ​រកស៊ី​និង​ញៀន​ថ្នាំ​។ លុះដល់ពេល​កើតហេតុ ស្រាប់តែ​ជនបង្ករ បាន​ទិញ​សាំង​ចំនួន ២​លីត្រ មក​បង្ករ​រឿងជាមួយ ប្រពន្ធ​និង​ក្រុមគ្រួសារ ហើយ​ធ្វើ​សកម្មភាព​ចាក់​សាំង​ដុត​ទ្រព្យសម្បត្តិ និងដុត​ខ្លួនឯង នៅមុខ​ផ្ទះ ឪពុក​ម្តាយក្មេក​តែម្តង ៕ R

ជម្លោះ​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចាក់​សាំង​ដុត​ខ្លួនឯង ម្តាយក្មេក​ចូល​របួស​ទាំង​២​នាក់​

ជម្លោះ​ពាក្យសំដី​ជាមួយ​ប្រពន្ធ ចាក់​សាំង​ដុត​ខ្លួនឯង ម្តាយក្មេក​ចូល​របួស​ទាំង​២​នាក់​