PSY តូច ស្លាប់​ព្រោះតែ​…

Doliprane TVC

យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា កុមារា​វ័យ ១២ ឆ្នាំ Jun Min Woo ឬ គេ​ហៅថា PSY តូច បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ ព្រោះតែ​ជំងឺមហារីក​ខួរក្បាល ។​
​មូល​ហេតុដែល​បណ្តាល​ឲ្យ​ក្មេង​តូច​ម្នាក់នេះ​ស្លាប់ ដោយសារតែ​រូបគេ​មាន​ដុំ​តុ​ចមួយ​នៅក្នុង​ខួរក្បាល ។ PSY តូច ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ព្រោះតែ​ពិបាក​ដកដង្ហើម និង បាន​បាត់បង់​ជីវិត​ទៅ​នៅ​អា​ធ្រា​ត​ថ្ងៃទី ៩ ខែកុម្ភៈ​តែម្តង ។ សុខភាព​របស់គេ​បាន​ប្រែប្រួល​ទៅជា​អាក្រក់​កាលពី​ខែឧសភា ឆ្នាំ ២០១៥ ទើប​គ្រួសារ​គេ​បាន​បញ្ជូន​គេ​ទៅ​ស្រុកកំណើត ព្យាយាម​ព្យាបាល​រហូតដល់​ពេលវេលា​ចុងក្រោយ​នេះ ។​

PSY តូច ស្លាប់​ព្រោះតែ​…

​គួរបញ្ជាក់​ផងដែរ​ថា កុមារា PSY តូច ត្រូវបាន​គេ​ចាប់អារម្មណ៍​កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​បង្ហាញខ្លួន​ក្នុង​កម្មវិធី Star King លើ​ប៉ុ​ស្ត៍ SBS ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

PSY តូច ស្លាប់​ព្រោះតែ​… PSY តូច ស្លាប់​ព្រោះតែ​… PSY តូច ស្លាប់​ព្រោះតែ​… PSY តូច ស្លាប់​ព្រោះតែ​…