យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

យុវវ័យ​សម័យ​ថ្មី​ហាក់​ចាប់​យក​វប្បធម៌​បរទេស​កាន់​តែ​ច្រើន​ឡើង មិន​ថា​តែ​នៅ​ទី​ក្រុង ឬ​តាម​បណ្ដា​ខេត្ត​នោះ​ទេ ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ការ​យល់​ឃើញ​ខុស​ៗ​គ្នា។ សិស្សានុសិស្ស​មួយ​ចំនួន​បាន​យល់​ច្រឡំ​ថាថ្ងៃ១៤ កុម្ភ: ជា​ថ្ងៃ​ណាត់​ជួប​សង្សារ ឬ​ណាត់​ជួប​គូស្នេហ៍ ប៉ុន្តែ​មួយ​ចំនួន​ទៀត​គិត​ថា​ជា​ថ្ងៃ​ល្អ​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់​ប៉ុណ្ណោះ។ ចុះ​យុវវ័យ​នៅ​ខេត្ត​តាកែវ នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ១៤ កុម្ភៈ?

 

ខាង​ក្រោម​នេះ​ជា​គម្រោង​​យុវវ័យ​​មួយ​ចំនួន​នៅ​ខេត្ត​តាកែវ​ក្នុង​ថ្ងៃ១៤ កុម្ភៈ៖

 

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

យុវសិស្ស ទាវ គឹមហុង ជា​សិស្ស​ថ្នាក់ទី ១២ក បាន​រៀបរាប់​ថា ថ្ងៃ​១៤កុម្ភ:​ជា​ទិវា​នៃ​ក្ដី​ស្រលាញ់ រូប​គេ​ចង់​រួម​ចំណែក​ខ្លះ​ក្នុង​សង្គម​ដោយ​គិត​បបួល​មិត្តភ័ក្ដិ​ទៅ​សួរ​សុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​ដែល​ធ្លាប់​បង្រៀន​តាំង​ពី​នៅ​បឋម​សិក្សា ភ្ជាប់​ជាមួយ​កាដូ​តិចតួច​ជូន​គាត់​ដើម្បី​ជា​ការ​តប​ស្នង។

 

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

ដោយ​ឡែក កញ្ញា ឌុក ស្រីលក្ខណ៏ ជា​មន្ត្រី​កសិកម្ម​ខេត្ត បាន​ប្រាប់ Sabay ថា “ចំពោះនាងខ្ញុំថ្ងៃ១៤ កុម្ភៈ គឺ​ជា​ថ្ងៃ​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​យើង​ជា​កូន​ខ្មែរ។ ប៉ុន្តែ​ប្អូន​នាង​ខ្ញុំ​បបួល​គ្នា​ចាក់​បាញ់​ឆែវ​ហូប​ជួប​ជុំ​បង​ប្អូន​សប្បាយ​លេង​ប៉ុណ្ណឹង”។

 

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

 

និស្សិតពេទ្យឆ្នាំទី២ តុញ សុខកន្និដា ជា​អតីត​សិស្ស​ថ្នាក់​ទី ១២ក នៃ​វិទ្យាល័យ​ជាស៊ីម​តាកែវ​បាន​ប្រាប់​ថា ថ្ងៃទី១៤ នោះ ជា​ថ្ងៃ​អាទិត្យ នាង​ចង់​អញ្ជើញ​ឪពុក​ម្ដាយ​ព្រមទាំង​ប្អូន​ស្រី​ម្នាក់​ទៅ​ហូប​អាហារ​ជុំ​គ្នា​នៅ​ហាង​ស៊ុប​មួយ​កន្លែង​នៅ​ខាង​ត្បូង​ផ្សា​តាកែវ ព្រោះ​ខាន​ញាំ​បាយ​ជាមួយ​​ប៉ា​ម៉ាក់​ជុំ​គ្នា​យូរ​ហើយ។ កន្និដ្ឋា បាន​និយាយ​ថា៖ “គាប់​ជួន​ថ្ងៃ​នោះ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ទៀត ធ្វើ​ឲ្យ​នាង​ខ្ញុំ​ផុស​ចេញ​នូវ​អារម្មណ៍​ស្រលាញ់​ប៉ាម៉ាក់​កាន់​តែ​ខ្លាំង”។

 

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ជាមួយ Sabay កញ្ញា អែម ពេជ្រចន្ទ័បរមី សិស្ស​ថ្នាក់​ទី ១១ច បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ថា “ចំពោះ​នាង​ខ្ញុំ​គិត​ថា ក្នុង​ឱកាស​បុណ្យ​នៃ​ក្ដី​ស្រលាញ់ នាង​ខ្ញុំ​បាន​ត្រៀម​កាដូ​ដល់​ប៉ា​ម៉ាក់​រួច​ហើយ តែ​ពេលនេះ​មិនទាន់​ឲ្យ​ពួកគាត់​ដឹង​ទេ ដើម្បី​ឲ្យ​គាត់​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ កញ្ញា​បន្ថែម​ថា “នាង​ខ្ញុំ​មិន​បាន​គិតគូរ​ដើរលេង​ពពាក់​ពពូន​ជាមួយ​មិត្តភ័ក្ដិ​ប្រុស​ស្រី​នោះ​ទេ មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​គឺ​ប៉ា​ម៉ាក់​និង​ក្រុម​គ្រួសារ”។

 

យុវវ័យ ៥​នាក់​នៅ​ខេត្ត​តាកែវ បង្ហាញ​គម្រោង​ថ្ងៃ១៤ កុម្ភៈ
 

កំពុង​តែ​ផ្ដោត​អារម្មណ៍​ជាមួយ​ការ​ធ្វើ​តេស្ត​ភាសា​អង់គ្លេស កញ្ញា កា ទឺមរស្មីចន្ទ័ សិស្សថ្នាក់ទី១០ក បាន​ឆ្លៀត​ផ្ដល់​សម្ភាសន៍​ជាមួយSabayថា​ នាង​នឹង​ធ្វើ​នំ Cakeម្យ៉ាង ព្រម​ទាំង​មាន​បាច់​ផ្កា​កូលាប​ជូន​ប៉ាម៉ាក់​ដើម្បី​អោយ​ពួកគាត់​សប្បាយ​រីករាយ​នៅ​ថ្ងៃ​នោះ។

 

តាម​របាយការណ៍​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅឆ្នាំ២០១៣ កន្លង​ទៅមានយុវវ័យចំនួន១២,៤% បាន​លះ​បង់​ខ្លួន​ប្រាណ​ទៅ​ឲ្យ​គូស្នេហ៍​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ។ តើ​យុវវ័យ​នៅ​ខេត្ត​តាកែវ​យើង​គួរ​ធ្វើ​ខ្លួន​បែប​ណា?

អត្ថបទ៖ ជិន វេន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!