របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

ខ្សែភាពយន្តហូលីវូដកាន់ តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សព្វ ថ្ងៃ​ក៏​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​នាំចូល​នូវ​ខ្សែ​ភាពយន្ត​ល្បីៗ និង ថ្មីៗ​មក​ចាក់​បញ្ចាំង​ក្នុងរោងភាពយន្តនានា ស្រប​ពេល​វេលា​ដែលរឿងនោះត្រូវបានចាក់បញ្ចាំងជាផ្លូវការផងដែរ។ ប៉ុន្តែរឿងខ្លះក៏មិនត្រូវបាននាំចូលមក​ចាក់​បញ្ចាំង​ក្នុងស្រុកយើងដែរ ព្រោះភាគច្រើនគេនាំចូលតែភាពយន្តផ្សងព្រេង បាញ់ប្រហារ តុក្តតា និង កំប្លែង​ប៉ុណ្ណោះ។ សម្រាប់រឿងហូលីវូដជាប្រភេទមនោសញ្ចេតនាខ្លះ ក៏ក្រុមហ៊ុនក្នុងស្រុកមួយចំនួន​មិនបាននាំ​ចូល​ដែរ ដូច្នេះបើយើងចង់មើលរឿងបែបមនោសញ្ចេតនាទាំង​នោះយើងត្រូវតែទាញយក​មើលដោយ​ខ្លួន​ឯង។

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

ក្នុងថ្ងៃនេះដែរ ខេមបូ នឹងបង្ហាញប្រិយមិត្តមួយចំនួន ពីគន្លឹះក្នុងការទាញយក​ខ្សែ​ភាពយន្ត​បរទេស​ថ្មីៗ​តាម​រយៈ uTorrent​ ហើយ​ក្រុម​ការងារ​យើង​ក៏​ជឿ​ជាក់​ថា​មាន​ប្រិយមិត្ត​ខ្លះ​ក៏​ដឹង​រួច​រាល់​ ហើយ​ដែរ​ ក្នុង​គន្លឹះ​មួយ​នេះ។​ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​គោល​បំណង​របស់​ខេមបូ​ ក្នុង​ការ​ណែនាំ​ជូន​ដល់​ប្រិយមិត្ត​មួយ​ចំនួន​ដែល​ មិន​ទាន់​ដឹង​តែ​ប៉ុណ្ណោះ។ ដើម្បីទាញយករឿងទាំងនោះអ្នកត្រូវអនុវត្តតាមការណែនាំខាងក្រោម៖

តម្រូវការ

  • កម្មវិធី uTorrent ដែលតម្លើងស្រាប់លើកុំព្យូទ័ររបស់អ្នក (សូមចូចទីនេះ ដើម្បីទាញយកកម្មវិធី uTorrent)

វីធីសាស្រ្តទី 1 ក្នុងការទាញយកខ្សែភាពយន្ត

  • បន្ទាប់ពីបានតម្លើង torrent បានជោគជ័យហើយ សូម​ចូល​ទៅ​ក្នុង​កម្មវិធី​ Browsers (Firefox ឬ Chrome) លើកុំព្យូទ័ររបស់​អ្នក​ រួច​ចូល​ទៅ​កាន់​អាស័យដ្ឋាន https://torrentz.eu/

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • អ្នកអាចធ្វើការស្វែងរកភាពយន្តដែលអ្នកចង់ដោនឡូត ដោយវាចំណងជើងក្នុងប្រអប់ Search ក៏​បាន បន្ទាប់មកសូមជ្រើសរើស កម្រិតភាពច្បាស់ដែលអ្នកចង់ទាញយកដូចជា 720 ឬ 1080 ភិច​សែល
  • រួចធ្វើការចុចលើតំណរនោះ អ្នកនឹងចូលទៅកាន់ផ្ទាំងមួយទៀត > អ្នកអាចជ្រើសរើសតំណរមួយ​ណាក៏បានដែរក្នុងការទាញយកឯកសារ Torrent នៃរឿងនោះ តែយើងសូមណែនាំអ្នកអោយ​ជ្រើស​យក តំណរ Kat.cr

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • ចុចលើពាក្យ DOWNLOAD TORRENT នៅផ្នែកខាងលើ ក្នុងអាស័យដ្ឋាន Kat.cr រួច​រក្សា​ទុក​ឯកសារ​ torrent នៃ​រឿង​នោះ ​នៅ​ក្នុង​ផ្នែក​ណា​មួយ​ក្នុង​ Computer របស់​អ្នក។

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • បន្ទាប់មកសូមចុចលើឯកសារ Torrent ដែលបានរក្សារទុកនោះ 2 ដង (Double Click) វានឹងធ្វើ​ការ​វា​នឹង​លោត​ចូល​ទៅ​ក្នុង​កម្មវិធី ​torrent ដែល​អ្នក​ទើប​តែ​តម្លើង​រួច​ រួចធ្វើ​ការ​ជ្រើស​រើស​ កន្លែង​សម្រាប់​រក្សា​ទុក​ រឿង​ដែល​ដោន​ឡូត​ចេញ​ ពី​ torrent និង​ចុច OK ជា​ការ​ស្រច។

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

វីធីសាស្រ្តទី 2

  • បើអ្នកចង់មើលថាមានរឿងចេញថ្មីណាខ្លះគួរអោយដោនឡូត អ្នកក៏អាចចូលទៅកាន់គេហទំព័រ​សម្រាប់​ទាញយកនោះ តែម្តងក៏បានដូចជា https://yts.ag/https://thepiratebay.se/https://kat.cr/ ជាដើម។ ព្រោះគេហទំព័រទាំងពីរនេះសុទ្ធសឹងតែជាគេហទំព័រសម្រាប់ទាញយក​រឿងបរទេសល្បីៗ។
  • រួចចុចលើពាក្យ DOWNLOAD ដើម្បីទាញយកឯកសារ Torrent នោះ

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • បន្ទាប់មកសូមចុចលើឯកសារ Torrent ដែលបានរក្សារទុកនោះ 2 ដង (Double Click) វានឹងធ្វើ​ការ​វា​នឹង​លោត​ចូល​ទៅ​ក្នុង​កម្មវិធី ​torrent ដែរហើយ។

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

វិធីទាញយក Subtitle តម្រូវតាមខ្សែ​ភាព​យន្ត​ ដែល​អ្នក​បាន​ដោន​ឡូត

  • បន្ទាប់ពីបានដោនឡូតភាពយន្ត ដែលអ្នកចង់បាន បានដោយជោគជ័យ​ហើយ​នោះ ​អ្នក​អាច​ធ្វើ​ការ​ ចម្លង​ឈ្មោះ​ ឯកសារ​នៃ​រឿង​នោះ ​រួច​យក​ទៅ​ Paste នៅ​ក្នុង​ចន្លោះ​ Search នៃ​អាស័យដ្ឋានបន្ទាប់​​​មក​ចុច​លើ​ ប៊ូតុង Subtitle Search

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • វានឹងបង្ហាញបញ្ជី Subtitle នៃរឿងដែលលោក​អ្នក​ស្វែង​រក​នោះ ជា​ច្រើន​ភាសា
  • ជ្រើសយកភាសាណាមួយដែលអ្នកចង់បាន​ រួច​ចុច​ពាក្យ​ Download Subtitle

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • អ្នកនឹងទទួលបានឯកសារ .zip បន្ទាប់ពីដោនឡូតរួច
  • សូមធ្វើការពន្លា ឯកសារនោះ អ្នកនឹងឃើញឯកសារ .srt ដែល​ជា​ឯក​សារ​ Subtitle ដែល​អ្នក​ចង់​បាន

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • ធ្វើការប្តូរឈ្មោះឯកសារ subtitle នោះ ឲ្យមានឈ្មោះដូចគ្នា​ទៅ​នឹង​ឈ្មោះ​របស់​ឯកសារ​ខ្សែ​ភាព​យន្ត​ដែល​អ្នក​បាន​ ដោន​ឡូត​ រួច​ចម្លង​ឯកសារ​ subtitle នោះ​ទៅ​ដាក់​ក្នុង​ Folder តែ​មួយ​ជា​មួយ​គ្នា​នឹង​ឯកសារ​ខ្សែ​ភាព​យន្ត។

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

សូមចូលរួមអបអរផង! ពេលនេះអ្នកបានដោនឡូតខ្សែភាពយន្តបរទេស​ ដែល​លោក​អ្នក​ចង់​បាន​ បាន​ដោយ​ជោគ​ជ័យ​ហើយ។​ រីក​រាយ​ជា​មួយ​ការ​កម្សាន្ត​នៃ​ការ​ទស្សនា​ខ្សែ​ភាពយន្ត​ទៅ​តាម​ចំណូល​ ចិត្ត​របស់​អ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

របៀបនៃការ​ទាញ​យក​ខ្សែ​ភាព​យន្ត​បរទេស​ល្បីៗ​ដោយ​ខ្លួន​ឯង តាម​រយៈ uTorrent

  • ដោយ: Samphas
  • 12:02 PM, 13 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ