ទូរស័ព្ទ ស្មាតហ្វូន អាចប្រើជា ញញួរដំដែក ចេញលក់ នៅទីផ្សារកម្ពុជា

ភ្នំពេញ៖ ប្រភេទទូរស័ព្ទស្មាតហ្វូន ដែលមិនអាចនឹកស្មានដល់ ថាអាចធ្វើជាញញួរ ដំដែកគោលបាន ម៉ូតូកិនក៏មិនបែក គឺ OUKITEL K4000 ដែលត្រូវបានដាក់សម្ពោធ ជាផ្លូវការ នៅថ្ងៃទី ១៣ ខែ កុម្ភៈ នាឆ្នាំ ២០១៦ នេះ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនសែលកាត។

លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនសែលកាត” ការមកដល់ជាពិសេសនៃទូរស័ព្ទ OUKITEL K4000 សម្ពោធជា ផ្លូវការនៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនសែលកាត ។ការសហការជាដៃគូរជាមូយក្រុមហ៊ុន Polaris Mobile International ក្នុងការនំាយកទូរស័ព្ទស្មាតហ្វូនដែលមានតំម្លៃសមរម្យបំផុត ប្រកបដោយ គុណភាព និងមានបំពាក់បច្ចេកវិទ្យាថ្មីៗ ទំនើប4G LTE ដែលកំពុងពេញនិយម ស្របពេលដែលក្រុមហ៊ុន សែលកាតបានដាក់ឲ្យដំណើរការ នូវប្រព័ន្ធប្រតិបត្តិការ4G LTE”។

លោកបន្តថា  ទូរស័ព្ទស្មាតហ្វូន OUKITEL ទំាងអស់គ្រប់ម៉ូដែលនឹងមានលក់នៅគ្រប់ការិយាល័យសែលកាត ទំាងអស់។

លោកជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile International  បានមានប្រសាសន៍ថា « oukitel  k4000 ជាស្មាតហ្វូន 4G ដែលអតិថិជននឹកស្មាន មិនដល់ពី សមត្ថភាពរបស់វា ដែលអាចប្រើជាញញួរដំដែលគោល ម៉ូតូកិនមិនបែក មានថាមពលថ្មកាន់បានយូរ ។ និយាយរួមទៅ វាមិនចាំបាច់ពឹងផ្អែក Powerbank , Case , និងស្រ្គីនកញ្ចក់ ដូចជាស្មាតហ្វូនធម្មតានោះទេ ។  OUKITEL ជាទូរស័ព្ទ ស្មាតហ្វូន ដែលមានតម្លៃសរម្យបំផុត  សមត្ថភាពខ្ពស់ រចនា ឡើងបែបទាន់សម័យមានមុខ ងារគួរជាទីគាប់ចិត្ត ថែមទាំងមានភ្ជាប់ជាមួយប្រព័ន្ធ 4G ដែលជាបច្ចេកវិទ្យាចុងក្រោយក្នុងការ ប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា » ។

ស្មាតហ្វូន OUKITEL K4000  មានលក្ខណសម្បត្តិដូចតទៅៈ  oukitel k4000 មានស៊ីម២ ដំណើរការលើប្រព័ន្ធ  4G មានអេក្រង់ទំហំ 5 អ៊ីញ ប្រភេទ IPS អាចបង្ហាញ រូបភាពបានក្នុង កម្រិត 1280 x 720 ភិចសែល ប្រើអេក្រង់ជា Temperd Glass ចំនួន 3 ស្រទាប់ ដោយកញ្ចក់ ការពារ ជាប្រភេទ 2.5D ដែលអាចការពារ កម្លាំងឆ្កូត កម្លាំងសង្កត់ និងរឹងមាំអាចការពារការ ប៉ះទង្គិចបានយ៉ាងល្អបំផុត៕