Deadpool គឺជាខ្សែភាពយន្ត ដែលនរណាៗ ក៏ទ្រាំមិនទស្សនា មិនបាន

ភ្នំពេញ៖ Deadpool ជាខ្សែភាពយន្តបែប 2D និង 4DX ដែលនិយាយអំពី កំពូលវីរបុរសបែបកំប្លែង និងតែងតែប្រឆាំងនឹង វីរបុរសផ្សេងទៀត រួមទាំងបង្ហាញអំពី រឿងរ៉ាវរបស់អតីតកង កម្លាំងពិសេសស៊ីឈ្នួល Wade Wilson ដែលបានឆ្លងកាត់ នូវការពិសោធន៍ រួចបានប្រែក្លាយខ្លួន គាត់អោយក្លាយទៅជា មនុស្សអមតៈ។ ផ្គួបជាមួយនឹង សព្វាវុធដ៏អស្ចារ្យ និងភាពកំប្លុកកំប្លែង វីរបុរស Deadpool តាមប្រមាញ់មនុស្សម្នាក់ ដែលព្យាយាមសំលាប់ជីវិតគាត់។

ខ្សែភាពយន្ត Deadpool បានដកស្រង់ចេញពី សៀវភៅតុក្កតារបស់ Marvel សម្តែងដោយលោក Ryan Reynolds ជាតួ Deadpool និងមានការចូលរួម ពីសមាជិកក្រុមជា ច្រើននៅក្នុងរឿង Xmen ថែមទៀតផង។

អ្វីដែលអស្ចារ្យជាងនេះ ទៅទៀត កាលពីថ្ងៃទី១នៃ ការចាក់បញ្ចាំងរឿង Deadpool គឺថាមានមនុស្សទៅមើលយ៉ាងច្រើនកុះករ នៅគ្រប់រោងភាពយន្ត ដល់ថ្នាក់មានការបន្ថែមម៉ោង នៃការចាប់បញ្ចាំងនៅ ថ្ងៃបន្ទាប់ថែមទៀតផង។ ហ្វេនដែលបានទស្សនា រឿងនេះហើយបាន និយាយថារឿង Deadpool នេះពិតជាល្អមើល មិនដាច់ពីមាត់។ បើចង់ដឹងច្បាស់ថា មូលហេតុអ្វីបានជារឿង Deadpool នេះទទួលបានការគាំទ្រ ពីទស្សនិកជនច្រើនដល់ថ្នាក់នេះ កុំភ្លេចមកទស្សនា ទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅពេលដែលទស្សនារឿង Deadpool ចប់ កុំទាន់អាល ចេញពីរោងកុនណា ព្រោះ Deadpoolនឹងមានឈុតពិសេស នៅចុងបញ្ចប់នៃរឿង ហើយអ្នកដែលមាន អាយុចាប់ពី១៨ឆ្នាំ ឡើងទៅទើបអនុញ្ញាតឲ្យចូលទស្សនា។

គួររំឮកថា ដើម្បីទទួលបានពត៌មាន លំអិតពីភាពយន្តនេះ និងពត៌មានផ្សេងៗ ទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាម ប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និងរបស់ពីភាពយន្ត ជារៀងរាល់អាទិត្យ៕

Deadpool គឺជាខ្សែភាពយន្ត ដែលនរណាៗ ក៏ទ្រាំមិនទស្សនា មិនបាន

Deadpool គឺជាខ្សែភាពយន្ត ដែលនរណាៗ ក៏ទ្រាំមិនទស្សនា មិនបាន

Deadpool គឺជាខ្សែភាពយន្ត ដែលនរណាៗ ក៏ទ្រាំមិនទស្សនា មិនបាន

Deadpool គឺជាខ្សែភាពយន្ត ដែលនរណាៗ ក៏ទ្រាំមិនទស្សនា មិនបាន