សមត្ថកិច្ច ចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់អ្នកបើកបរ រថយន្តតាក់ស៊ី នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្នុងចំណតរថយន្តផ្សារលើ ក្រុង-ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញនេះ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយមន្ត្រីមន្ទីរ សារធារណៈការខេត្ត និងក្រុមការងារ បានចុះធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់គណៈកម្មធិការជាតិសុវត្ថិភាព ចរាចរណ៏ផ្លូវគោក និងផ្សព្វផ្សាយសេចក្តី ជូនដំណឹង ស្តីពីការអនុញ្ញាត្តិអោយ ចុះបញ្ជីយានយន្តគ្រប់ប្រភេទ។  

អធិការរង នគរបាលក្រុងកំពង់ឆ្នាំង លោក ហង្ស ប៊ុនហាក់ បានអោយដឹងថា គណៈកម្មធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់សាធារណៈជន ទាំងអស់អោយបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦នេះតទៅ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងចាប់ផ្តើមធ្វើការត្រួតពីនិត្យបទល្មើស ទាំងអស់ដែលបាន ចែងក្នុងច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាមផងដែរ  ហេតុនេះ សូមសារធារណៈជន រូតរះទៅបំពេញឯកសារអោយបានគ្រប់គ្រាន់ តាមច្បាប់កំណត់  ដូចជាការធ្វើ ស្លាកលេខយានយន្ត ការប្រឡងយកបណ្ឌ័បើកបរ និងការត្រួតពីនិត្យលក្ខណៈយានយន្តជាដើម ។

លោក ហង្ស ប៊ុនហាក់ បានបន្តទៀតថា ត្រូវទៅចុះបញ្ជីយានយន្តរបស់ខ្លួន ដើម្បីធានាការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយស្របច្បាប់ សំដៅចូលរួមចំណែកគោរព ច្បាប់ចរាចរណ៍ផ្លូវគោកអោយបានម៉ឺងម៉ាត់ និងសូមសាធារណៈជន ដែលមិនទាន់បានបង់ពន្ឋលើយានយន្តរបស់ខ្លួន ត្រូវទៅបង់ពន្ឋ និងទៅធ្វើស្លាកលេខអោយ ទាន់បានពេលវេលា។

នៅក្នុងពេលផ្សព្វផ្សាយនោះដែរ អ្នកបើកបរតាក់ស៊ី ក៏បានបង្ហាញលិខិតស្នាម  លើយានយន្តរបស់ខ្លួនបានត្រឹមត្រូវ ដូចជាប័ណ្ណសំគាល់យានយន្ត ឈៀកអាជីវកម្ម និងបណ្ឌ័បើកបរជាដើម។ ចំ ណែកមន្ត្រីនគរបាលក្រុង និងមន្ត្រីមន្ទីរសារធារណៈការខេត្ត  ក៏បានចែកសៀវភៅ ស្តីពីច្បាប់ចរាចរណ៏ និងសៀវ ភៅណែនាំស្តីពីការ ធ្វើចរាចរណ៏លើដងផ្លូវ ជូនប្រជាពលរដ្ឋ និងអ្នករត់តាក់ស៊ី ផងដែរ៕