អហ សៀមរាបបង្ក្រាប ជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀន ចំនួន៣០នាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថសៀមរាប កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ចំនួន ៣០នាក់ នៅកណ្តាលក្រុងសៀមរាប។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា «ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ ដោយចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែកុម្ភៈ និងបង្ក្រាបអ្នកជួញដូរ និងប្រើប្រាស់នូវ សារធាតុញៀនខុសច្បាប់បានចំនួន៣០នាក់»។

ជនសង្ស័យទាំង ៣០នាក់ដែលអាវុធហត្ថឃាត់ខ្លួន សុទ្ធតែមានទីលំនៅ ក្នុងខេត្ត និងក្រុងសៀមរាប តែម្តង ។

ប្រតិបត្តិការណ៍នេះ អហ បានចាប់ដកវត្ថុតាង ម៉ាទឹកកក ១៥កញ្ចប់ស្មើ ១១.៥២ក្រាម  WY ៣គ្រាប់ កញ្ឆា១ដុំ ទូរស័ព្ទ២គ្រឿង ម៉ូតូ៧គ្រឿង និងសម្ភារៈសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនស្ស័យ ទាំង៣០នាក់ ត្រូវបាន អហ កសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕