យុគ ចិន្តា និង ចន ច័ន្ទលក្ខិណា មមាញឹករចនាផ្កាស ម្រាប់លក់ ក្នុងថ្ងៃបុណ្យ នៃក្តីស្រលាញ់

ភ្នំពេញៈ នៅថ្ងៃស្អែកនេះ គឺជាថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដោយជារៀងរាល់ឆ្នាំ មានប្រជាពលរដ្ឋយុវវ័យជាច្រើន បាននាំគ្នាបង្ហាញពីទំហំចិត្ត ក្តីស្រលាញ់ទៅដល់ មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ របស់ខ្លួន ដោយអ្នកខ្លះក៏ទិញជាកាដូ និងខ្លះទៀតទិញផ្កាជូនគ្នា ទៅវិញទៅមកជាដើម។ នៅក្នុងនោះ គេសង្កេតឃើញថា អ្នកនាង យុគ ចិន្តា និង អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាម្ចាស់ហាងផ្កា ហាក់មានការមមាញឹកខ្លាំង ជាមួយការរៀបចំផ្កាស្រស់ និងរចនាម៉ូដផ្កាស្អាតៗជាច្រើន សម្រាប់លក់ នៅក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រលាញ់ ។

តារាស្រីល្បីឈ្មោះទាំងពីរដួងគឺ អ្នកនាង យុគ ចិន្តា និង អ្នកមេម៉ាយចាយសម្រស់ ចន ច័ន្ទលក្ខិណា ដែលទស្សនិកជនបានដឹងហើយថា ក្រៅពីការងារសិល្បៈ ពួកគេទាំងពីរនាក់ មានមុខជំនួញផ្ទាល់ខ្លួន ជាច្រើនផ្សេងទៀត ដែលមានដូចជាហាងកែសម្ផស្ស, ហាងកាត់សំលៀកបំពាក់ និងហាងផ្កាជាដើម ។ ជាក់ស្តែងនៅក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញតារា២ដួងនេះ ហាក់មានការមមាញឹក រចនាផ្កាជាច្រើនម៉ូដ សម្រាប់ដាក់លក់ នៅក្នុងឱកាសថ្ងៃបុណ្យនៃ ក្តីស្រលាញ់ស្អែកនេះ ។

ពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា បានសរសេរបង្ហោះ ក្នុងគោលបំណងផ្សព្វផ្សាយ ពីផ្ការបស់ខ្លួនថា « ថ្ងៃនៃសេចក្តីស្រលាញ់ បានមកដល់ហើយ ត្រៀមខ្លួនរួច ឫនៅសុភាពបុរស និងសុភាពនារីទាំងឡាយ សម្រាប់នាងខ្ញុំត្រៀមរួចជាស្រេច សំរាប់ពណ៌ផ្កាឈូក ពណ៌តំណាងនៃក្តីស្រលាញ់ សំរាប់ថ្ងៃដ៏ពិសេសនេះ កុំភ្លេចណាបើសិន ជាលោកអ្នក មានបំណងជូនបាច់ផ្កា អនុស្សាវរីយ៏ដល់មនុស្សពិសេស អម រចនាម៉ូត នឹងផ្តល់ជូន លោកអ្នកនូវបាច់ផ្កា ដ៏ស្រស់ស្អាតគ្រប់ម៉ូត ផ្កាគ្រប់ប្រភេទដែលរចនា ដោយអ្នកជំនាញដ៏ប៉ិនប្រសព្ធ សូមអញ្ជើញមក អម រចនាម៉ូតដែលមានអាស័យដ្ឋាននៅផ្លូវប៉ាស្ទ័រ »។

ដោយឡែកតារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានរំលេចសារស្រដៀងគ្នាផងដែរថា «ផ្កាកូឡាបនាំចូលពីប្រទេសចិន មកដល់ហើយ បើបងប្អួនត្រូវការកុម្ម៉ង់ សម្រាប់មនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ កុំភ្លេច ចនច័ន្ទផ្កាស្រស់ ដែលមានទីតាំងនៅខាងកើត ភោជនីយដ្ឋាន ឡឺប្រេស៊ីដង់ ចំងាយ២០០ម៉ែត្រ ខាងឆ្វេងដៃនិងទល់មុខ ហាងលក់ផ្លែឈើ ឡោម៊ុយសេង នៅផ្លូវកម្ពុជាក្រោម » ៕