សម្តេចតេជោ ហ៊ុន សែន ញៀននិងកីឡា

ភ្នំពេញ៖ សម្តេចតោជោ ហ៊ុន សែន បានសរសេរនៅលើ ហ្វេសប៊ុករបស់ សម្តេចនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ថា «សូមបងប្អូនមេត្តា យោគយល់ដល់រូបខ្ញុំ ដែលញៀននិងកីឡា»  ។

ប្រមុខរាជរដ្ឋាភិបាល បានសរសេរនៅលើហ្វេសប៊ុកថា «មុននឹងចេញទៅ បំពេញបេសកកម្មនៅសហរដ្ឋអាមេរិក គាប់ជួនត្រូវនិងថ្ងៃសៅរ៍ ចុងសប្តាហ៍ដែលជា ថ្ងៃសំរាក។ ខ្ញុំពិតជាមិនអាចនៅផ្ទះបានក៏ឆ្លៀត ពេលចេញមកទីលាន វាយកូនគោលដែលជាកីឡា ខ្ញុំត្រូវលេង៣ម៉ោងក្នុង១សប្តាហ៍»។

ទាក់ទងនឹងបញ្ហាញៀនកីឡាវាយកូនហ្គោល នេះសម្តេចតេជោ បានបន្តសរសេរថា «សូមបងប្អូនមេត្តាយោគយល់ដល់រូបខ្ញុំដែលញៀននិងកីឡា ព្រោះវាផ្តល់ឱ្យខ្ញុំ នូវសុខភាពល្អ។អរគុណចំពោះភរិយាខ្ញុំដែលបានផ្តល់ឱកាសឱ្យខ្ញុំមកហាត់កីឡាថ្ងៃនេះ»។

បញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេចតេជោ បានបង្ហោះវីដេអូឃ្លិប និងសរសេរថា «ខ្ញុំរីករាយចែករំលែកការវាយកូនគោល របស់ខ្ញុំព្រឹកនេះនៅឡូទី៤ ផា ៥»  ដែលជាវីដេអូឃ្លិបបង្ហាញពីតិចនិក វាយកូនគោលបញ្ចូលឡូដ៏ល្អឥតខ្ជោះ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន ញៀននិងកីឡា

សម្តេចតេជោ ហ៊ុន សែន ញៀននិងកីឡា

សម្តេចតេជោ ហ៊ុន សែន ញៀននិងកីឡា

សម្តេចតេជោ ហ៊ុន សែន ញៀននិងកីឡា

 

ខ្ញុំរីករាយចែករំលែកការវាយកូនគោលរបស់ខ្ញុំព្រឹកនេះនៅឡូទី4. ផា 5។

Posted by Samdech Hun Sen, Cambodian Prime Minister on Friday, February 5, 2016