បីថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ស្លាប់ ៦ នាក់​ របួស​ធ្ងន់​-​ស្រាល ​មួយចំនួន​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅរតនគិរី

Doliprane TVC

​ខេត្តរតនគិរី : មនុស្ស​ចំនួន ៦ នាក់ បាន​ស្លាប់ ឯ​មួយចំនួន​រងរបួស​ធ្ងន់ និង ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង វៀតណាម​រយៈពេល​បី​ថ្ងៃនេះ ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី ១០ ខែកុម្ភៈ​ឆ្នាំ ២០១៦ ។​

​យោងតាម​របាយការណ៍​ពី​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​បានឱ្យដឹងថា ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​ក្នុង​ពី​ធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ មាន​ចំនួន ៤ ករណី គឺ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ចំនួន ២ ករណី​និង ថ​យន្ត​បុក​ម៉ូតូ​ចំនួន ២ ករណី ។​

បីថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ស្លាប់ ៦ នាក់​ របួស​ធ្ងន់​-​ស្រាល ​មួយចំនួន​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅរតនគិរី

​ក្នុង​របាយការណ៍​ការ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក បាន​បញ្ជាក់ថា ក្នុងករណី​គ្រោះថ្នាក់​ទាំង ៤ លើក​នេះ កើតឡើង​នៅ​ក្រុង​បាន​លុង បី ករណី និង ១ ករី​ណី​នៅ​ស្រុក​អូ​រយ៉ា​ដាវ រថយន្តបុក​ម៉ូតូ​ស្លាប់​ពីរ​នាក់​ប្តី​ប្រពន្ធ ។ ក្នុង​ហេតុការណ៍​ទាំង​បួន​ករណី បណ្តាលឱ្យ​មនុស្ស​ចំនួន ៦ បាន​ស្លាប់​ក្នុងនោះ​ស្រី​ម្នាក់ និង បណ្តាលឱ្យ​មនុស្ស​រងរបួស​ធ្ងន់​ចំនួន ៣ នាក់​ស្រី ២ នាក់​ហើយ​ធ្វើឱ្យ​មនុស្ស​ស្រី ២ នាក់​ទៀត​រងរបួស​ស្រាល​ផងដែរ ។​

បីថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ស្លាប់ ៦ នាក់​ របួស​ធ្ងន់​-​ស្រាល ​មួយចំនួន​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅរតនគិរី

​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​ប្រគល់ឱ្យ​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ អ្នករងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

បីថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ស្លាប់ ៦ នាក់​ របួស​ធ្ងន់​-​ស្រាល ​មួយចំនួន​ ដោយគ្រោះថ្នាក់ចរាចរណ៍នៅរតនគិរី

​ឯ​មធ្យោបាយ​បង្ករ​គ្រោះ​ថា្នក់​ចរាច​ណ៍​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​រងចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

(​ផង់​វិ​ន​)