រំជួលចិត្ត ! រកឃើញ​សព​គូស្នេហ៍​ឱប​គ្នា ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ​

Doliprane TVC

​ក្រុម​អ្នក​ជួយសង្គ្រោះ​ពិតជា​តក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​រកឃើញ​សព​គូស្នេហ៍​មួយគូ​ឱប​គ្នា​យ៉ាង​ស្អិតរ​មួ​ត បន្ទាប់ពី​រងគ្រោះ​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នៅ​ទឹកដី​តៃវ៉ាន់​កាលពី​ថ្ងៃទី ៦ ខែកុម្ភៈ ។​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សព​បុរស​ម្នាក់​ឱប​នារី​ម្នាក់​ក្នុង​ដៃ​យ៉ាង​ស្អិតរ​មួ​ត ដូចជា​កំពុងតែ​ការពារ​នាង​កុំ​ឲ្យ​ភ័យខ្លាច ហើយ​ពួកគេ​ក៏ត្រូវ​ប្រើ​កំលាំង​អស់​ច្រើន​ដែរ ទម្រាំ​អាច​ទាញ​ផ្តាច់​សព​អ្នក​ទាំងពីរ​ចេញពី​គ្នា ។

រំជួលចិត្ត ! រកឃើញ​សព​គូស្នេហ៍​ឱប​គ្នា ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ​

ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួច គេ​បាន​រកឃើញថា សព​នោះ​ជា​កូនសិស្ស​មហាវិទ្យាល័យ Kun Shan និង ជា​គូសង្សារ​នឹង​គ្នា​ដែលមាន​ឈ្មោះថា Cai Meng និង Huang Ruoxin ។​ គេ​បានដឹង​ទៀតថា គ្រោះ​រញ្ជួយ​ដី​នេះ​បានសម្លាប់​ជីវិត​មនុស្ស​ប្រមាណ ៦២ នាក់ ស្រប​ពេលដែល ៦២ នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ហើយ​ភាគរយ​ក្នុងការ​ស្វែងរក​ពួកគេ​ឃើញ​វិញ​ក៏​តិច​ទៅៗ​ផងដែរ ៕ ថា​វរិ​ទ្ធ (​សាំង​ហ្គា​ពួរ ស៊ីន​)

រំជួលចិត្ត ! រកឃើញ​សព​គូស្នេហ៍​ឱប​គ្នា ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ​

រំជួលចិត្ត ! រកឃើញ​សព​គូស្នេហ៍​ឱប​គ្នា ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ​ រំជួលចិត្ត ! រកឃើញ​សព​គូស្នេហ៍​ឱប​គ្នា ក្រោយ​គ្រោះ​រញ្ជួយ​ដី​ ​