ឯកឧត្តម កឹម សុខា អះអាងថា ឯកភាព​ជាតិ​នឹងមាន​ពិតប្រាកដ នៅពេល​CNRP ឈ្នះ​

រូបថតលោក កឹម សុខា ក្នុងវេទិកាជួបអ្នកគាំទ្រនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១២ ខែកុម្ភៈ​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា បានប្រកាស​ពី​ខេត្តបាត់ដំបង​មក​ថា នៅពេលដែល​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នៅ​អាណត្តិ​ក្រោយនេះ ឯកភាព​ជាតិ​នឹងមាន​ពិតប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា ពីព្រោះ​តែ​លោក​អះអាងថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​គុំកួន​សងសឹក​ជាមួយ​នរណា​នោះទេ​។ «​ខ្ញុំ​ប្រាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ហើយ​ថា ពេលដែល​គេ​ធ្វើបាប​យើង គំរាម​យើង ធ្វើ​ទុក្ខ​បុក​ម្នេញ​យើង គេ​ចាប់​យើង តើ​យើង​និង​កូន​ប្រពន្ធ​យើង​ឈឺចាប់​ប៉ុណ្ណា​។ ដូច្នេះ​ពេលដែល​យើង​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល យើង​មិន​ធ្វើ​ឲ្យ​អ្នកណា​ឈឺចាប់​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​អ្នកគាំទ្រ​ខ្លួន នៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​នៅថ្ងៃនេះ​។​

​សូម​ស្តាប់​ប្រសាសន៍​របស់​ឯកឧត្តម​កឹម សុខា ខាងក្រោម​៖



អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​