ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលសេដ្ឋកិច្ចទី២ ដើម្បីទាក់ទាញ អ្នកវិនិយោគ

ភ្នំពេញ៖ តំបន់ឆ្នេរសមុទ្រកម្ពុជា ជាប៉ូលសេដ្ឋកិច្ចទី២ ក្នុងការទាក់ទាញ វិនិយោគសម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីរាជធានីភ្នំពេញ ហើយឆ្នេរសមុទ្រកម្ពុជា ត្រូវចាត់ទុកថា ជាគោលដៅ ទេសចរណ៍ធម្ម- ជាតិទាក់ទាញភ្ញៀវទេសចរ និងប្រកបដោយភាពប្រកួតប្រជែង ខ្ពស់នៅកម្ពុជា ក្នុងតំបន់ព្រមទាំងជាគោលដៅ ទេសចរណ៍ដ៏ធំ បន្ទាប់ពីតំបន់ បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ។ នេះជាការបញ្ជាក់ ពីរដ្ឋមន្រ្តីក្រសួង ទេសចរណ៍លោក ថោង ខុន។

សូមជំរាបថា ធ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រស្អាតជាងគេ លើពិភពលោក។ កម្ពុជាត្រូវបានជ្រើសរើស ជាអនុប្រធានក្លឹប ទទួលបន្ទុកតំបន់ អាស៊ីប៉ាស៊ីហ្វិក និងបានទទួលសិទ្ធធ្វើ ជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំមហាសន្និបាត លើកទី៩របស់ក្លឹប នាឆ្នាំ២០១៣ នៅរមណីយដ្ឋាន ឋានសួគ៍បូកគោ ខេត្តកំពត។  
         
ឆ្នេរសមុទ្រកម្ពុជា មានប្រវែង៤៤០គីឡូម៉ែត គ្របដណ្តប់លើខេត្ត តំបន់ឆ្នេរទាំង៤ ត្រូវបានបញ្ចូលជាសមាជិក ពេញសិទ្ធក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើសាកលលោក ក្នុងអង្គម ហាសន្និបាតលើកទី៧របស់ក្លឹប កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១១ នៅទីក្រុងToubacouta ប្រទេស Senegal ក្រោមឈ្មោះរួមតែមួយគឺ ឆ្នេរសមុទ្រកម្ពុជា៕