មេដឹកនាំកូរ៉េខាងជើង សម្រេចបង្កើត មជ្ឈមណ្ឌលភ្ញៀវទេសចរ តែក៏បង្កើត ច្បាប់ហាមប្រាមជាច្រើន

កូរ៉េខាងជើង៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមេដឹកនាំ នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រេចចាប់ ផ្តើមគោលការណ៍ថ្មី ដែលនោះគឺជា ការបង្កើតនូវមជ្ឈមណ្ឌលមួយ សម្រាប់ទទួលភ្ញៀវទេសចរបរទេស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃ ប្រទេស កូរ៉េខាងជើង បានសម្រេចសាងសង់ នូវមជ្ឈមណ្ឌលមួយ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដើម្បីធ្វើជាទីតាំង សម្រាប់ទទួលភ្ញៀវទេសចរ ដែលមានបំណង ចង់មកធ្វើទស្សនកិច្ច នៅក្នុងប្រទេស របស់ខ្លួន។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថាទៀតថា ភ្ញៀវទេសចរ ចំណាយត្រឹមតែ១២០ដុល្លារ នោះពួកគេនឹងអាច ទទួលបានការស្វាគមន៍ ដោយការទស្សនា របាំប្រពៃណី ការតាំងបង្ហាញ ស្នាដៃសិល្បៈ រួមផ្សំជាមួយនឹង ការទទួលទានអាហារ ប្រចាំស្រុក ផងដែរ។

មេដឹកនាំកូរ៉េខាងជើង សម្រេចបង្កើត មជ្ឈមណ្ឌលភ្ញៀវទេសចរ តែក៏បង្កើត ច្បាប់ហាមប្រាមជាច្រើន
លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេស កូរ៉េខាងជើង

តែយ៉ាងណាមិញ ក៏នៅមានច្បាប់ ជាច្រើនក្នុងការហាមប្រាម សម្រាប់ភ្ញៀវទេសចរ ត្រូវបានលើកឡើង មកទន្ទឹមគ្នាផងដែរ ដោយក្នុងនោះ ការហាមប្រាម សំខាន់ៗមានដូចជា៖

ទាំងនេះគឺជា គោលការណ៍ថ្មីរបស់ លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង ក្នុងបំណងស្វែងរក ប្រាក់ចំណូលពី វិស័យទេសចរ។ ជាមួយគ្នានេះដែរ គេអាចដឹងបានថា ភ្ញៀវទេសចរ ដែលចូលមកកំសាន្ត នៅក្នុងប្រទេសកូរ៉េខាងជើង ភាគច្រើនគឺជា ជនជាតិចិន៕

មេដឹកនាំកូរ៉េខាងជើង សម្រេចបង្កើត មជ្ឈមណ្ឌលភ្ញៀវទេសចរ តែក៏បង្កើត ច្បាប់ហាមប្រាមជាច្រើន
គោលការណ៍ថ្មី របស់លោក គីម ជុងអ៊ុន ដើម្បីជំរុញឲ្យភ្ញៀវទេសចរ ចូលមកកំសាន្ត ក្នុងប្រទេសខ្លួន

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត