ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប

កាលពីប៉ុន្មានម៉ោងមុននេះ មានការចែករំលែក ព័ត៌មានទាក់ទិន ទៅនឹងការកាត់ក្បាល ក្មេងស្រីម្នាក់ ក្នុងផ្ទះសំណាក់មួយ កន្លែងនៅឯខេត្ដសៀមរាប ពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ឃាតកម្ម សាហាវ ព្រៃផ្សៃ កាត់ក្បាល ក្មេងស្រីម្នាក់ យកទៅបាត់ នៅផ្ទះសំណាក់ ១យីហោ ប្រាសាទកែវ នៅផ្លូវផ្សារញ៉ែ ខេត្តសៀមរាប ពេលនេះសមត្ថកិច្ចចម្រុះ កំពុងតែត្រួតពិនិត្យ សាកសព

ខេត្តសៀមរាប៖ឃាតកម្ម សាហាវ ព្រៃផ្សៃ ជនដៃដល់ សម្លាប់កាត់ក្បាល ក្មេងស្រីម្នាក់ ហើយយកក្បាលទៅបាត់ នៅផ្ទះសំណាក់ ១កន្លែងផ្លូវផ្សារញ៉ែ ខេត្តសៀមរាប សមត្ថកិច្ចចម្រុះ កំពុងតែត្រួតពិនិត្យ សាកសព។

ហេតុការណ៍ ភ្ញាក់ផ្អើលបាន កើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣កម្ភះឆ្នាំ២០១៦នេះ នៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ សាកសព អាចឃាតក សម្លាប់នៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៦នេះ។ នេះបើតាម សមត្ថកិច្ច នៅកន្លែងកើតហេតុបាន និយាយ។

សមត្ថកិច្ចជាច្រើន មាននគរបាល អាវុធហត្ថ រួមនិងអាជ្ញាធរ បានកំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមានលោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាបផងដែរ។សាកសពក្មេងស្រី តាមការសន្និដ្ឋាន របស់សមត្ថកិច្ច មានអាយុមិន លើសពី២០ឆ្នាំនោះទេ ស្លៀកខោខាបោយ ជើងវែង សម្បុស។ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្លែងព័ណផ្កាឈូក ញុតចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ ខាងលើ។ សមត្ថកិច្ច នៅកន្លែង កើតហេតុ និយាយថា ក្បាលសាកសព រកមិនឃើញនោះទេ នៅតាម បន្ទប់ទាំងអស់ របស់ផ្ទះសំណាក៕ ៉ ( ពី  )

ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប
ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប
ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប
ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប
ឃាតកម្មសាហាវ៖ កាត់ក្បាលក្មេងស្រី នៅក្នុងផ្ទះសំណាក់ ក្នុងខេត្ដសៀមរាប

ក៏ដូចជា អ្នកលេងហ្វេសប៊ុកមួយរូប ដែលមានគណីយឈ្មោះថា ក៏បានបង្ហោះព័ត៌មានមួយនេះ ដែលមានខ្លឹមសារស្រដៀងនឹង ខាងលើផងដែរ៖ 

៉ នារីវ័យក្មេងម្នាក់ត្រូវបានគេសម្លាប់ដាច់ក្បាលចេញពីដងខ្លួននៅក្នុងផ្ទះសំណាក់ប្រាសាទកែវ
ខេត្តសៀមរាបៈ មានអំពើឃាតកកម្មសម្លាប់នារីម្នាក់បានស្លាប់ដាច់ក្បាលត្រឹមកកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានគេប្រទះឃើញសាកសព ( ករណីឃាតកម្ម ) នៅក្នុងបន្ទប់លេខ៣០១ ផ្ទះសំណាក់ប្រាសាទកែវ ចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សាកសព (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី អាយុប្រហែល២០ឆ្នាំ ដាច់ក្បាលត្រឹមក។ សមត្ថកិច្ចបានប្រាប់«នគរដ្រេហ្គន»ថាៈ ហើយស្ថានភាពនៅក្នុងបន្ទប់ពុំឃើញមាន ស្លាកស្នាមឈាម និងក្បាល របស់ជនរងគ្រោះឡើយ ។ សុខ ខេមរា ៉ 

យ៉ាងណាមិញ ខ្មែរឡូតនឹងធ្វើការផ្សព្វផ្សាយជាបន្ដបន្ទាប់ នៅពេលទទួលបានព័ត៌មានជាក់លាក់..... 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត