បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?


បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

ក្រុម​បិសាច​ក្រហម​ Manchester United នឹង​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​កីឡដ្ឋាន​ Stadium of Light ​ដើម្បី​ប៉ះ​ក្រុម​​ឆ្មា​ខ្មៅ​ Sunderland ​​ក្នុង​ការ​ប្រកួត​ Premier League ​​សប្ដាហ៍​ទី​២៦ នា​វេលា​ម៉ោង​​០៧:៤៥​នាទី​យប់​នេះ។

 

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

 

​កាល​ប៉ះ​គ្នា​ជើង​ទី​១ នៅ​ទឹក​ដី​ Old Trafford បិសាច​ក្រហម បាន​លត់​ ៣-០ ​រួច​មក​ហើយ​ ​ខណៈ​ដែល​យប់​នេះ​ Man Utd ក៏​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ទៀត ដើម្បី​បន្ត​សង្ឃឹម​ប្រជែង​យក​ Top 4 រីឯ​ Sunderland ​ក៏​ត្រូវ​ការ​យក​៣​ពិន្ទុ​ដែរ ដើម្បី​​គេច​ខ្លួន​ពី​តំបន់​កាត់​ចោល ព្រោះ​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១៩។

 

​ជើង​កីឡាករ៖

 

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Sunderland របស់​លោក​ Sam Allardyce ​នឹង​គ្មាន​វត្តមាន​របស់​ Adam Johnson ទេ​ ​បន្ទាប់​ពី​ក្លឹប​​បញ្ចប់​កុងត្រា​ ដោយ​សារ​រឿង​កីឡាករ​រូប​នេះ​ពាក់ព័ន្ធ​ជាមួយ​បទ​ល្មើស​បៀតបៀន​ផ្លូវ​ភេទ​លើ​កុមារ ខណៈ​ដែល​ Jeremain Lens, Younes Kaboul និង​ Duncan Watmore ​ក៏​​នឹង​អវត្តមាន​ដោយសារ​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ឆ្មា​ខ្មៅ​ អាច​ជា៖ Mannone; Jones, O’Shea, Kone, Van Aanholt; Kirchhoff, Cattermole, M’Vila; Khazri, N’Doye, Defoe។

 

 

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

 

រីឯ​ក្រុម​ភ្ញៀវ​​ Man Utd ​​កីឡាករ​ Guillermo Varela, Phil Jones និង​ Adnan Januzaj ​បាន​រង​របួស​កាល​លេង​ឲ្យ​ក្រុម​ U-21 ខណៈ​ដែល​ Bastian Schweinsteiger, Luke Shaw, Marcos Rojo, Antonio Valencia និង​ Ashley Young ​នឹង​បន្ត​អវត្តមាន​ដដែល ដោយសារ​របួស​រយៈពេល​យូរ។ ​ដូច្នេះ​១១​នាក់​របស់​ក្រុម​លោក​ Louis van Gaal ​អាច​ជា៖ De Gea; Darmian, Smalling, Blind, Borthwick-Jackson; Carrick, Fellaini; Lingard, Mata, Martial; Rooney។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?

បិសាច​ក្រហម​ ​អាច​ធ្វើ​ស៊ី​ឆ្មា​ខ្មៅ​ Sunderland បាន​​អត់​យប់​នេះ?
– Man Utd ចាញ់​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ក្នុង​លីគ​២៧​ប្រកួត​ចុង​ក្រោយ​​ទល់​នឹង​ Sunderland (ឈ្នះ​២០, ស្មើ​៦)។

 

– Sunderland ​ឈ្នះ​​ Man Utd ក្នុង​ដី​ខ្លួន​ឯង​​លើក​ចុង​ក្រោយ​ (២-១) ក្នុង​ការ​ប្រកួត​ Premier League​ នៅ​ទឹកដី​ Roker Park ​តាំង​ពី​​ឆ្នាំ​១៩៩៧។ ប៉ុន្តែ​ពួកគេ​ ធ្លាប់​ឈ្នះ​បិសាច​ក្រហម នៅ​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១ នៅ​ Stadium of Light ​កាល​ឆ្នាំ​២០១៤។

 

– Jermain Defoe ​​​ខ្សែ​ប្រយុទ្ធ​ Sunderland ស៊ុត​​៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​​៦​ប្រកួត​ចុង​ក្រោយ​នៅ​ Premier League។

 

– Wayne Rooney ​ខ្សែ​ប្រយុទ្ធ​​ក្រុម​ Man Utd ​ស៊ុត​៥​គ្រាប់ និង​ Assists ៣​ ​ក្នុង​​ការ​ប្រកួត​ Premier League ៦​ប្រកួត​នៅ​ឆ្នាំ​ថ្មី​២០១៦​នេះ៕

 

​ព្យាករណ៍​គូ​នេះ​​គឺ៖ Sunderland ០-២ Manchester United, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc