ម៉ែ​ទៅ​លេងបៀ​ផ្ទះ​គេ ឪពុក​ទៅ​ផឹកស្រា​ផ្ទះ​គេ ទុក​កូនស្រី​អាយុ​៦​ឆ្នាំ​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ជន​កម្រោល​កាម​អាយុ​២៤​ឆ្នាំ​លួង​ចាប់រំលោភ​បានសម្រេច តែ​ត្រូវ​ប៉រ​អិ​ម​ចាប់បញ្ជូន​ឡើង​តុលាការ

ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​អាយុ​២៤​ឆ្នាំ​ជាប់ចោទ​ពីបទ​ចាប់ រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៦​ឆ្នាំ​ម្នាក់​បានសម្រេច​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចាប់បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ខេត្តហើយ នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​ជា​៨ និង​១០​នាទី​ស្ថិតនៅក្នុង​ក្រុម​១៧ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​រំ​លឹ​ង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ចុះ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រំ តាវ នៅវេលា​ម៉ោង និង​ចំណុច ខាងលើ​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ជនរងគ្រោះ​ឈ្មោះ វ៉េ​ត ម៉ាប់ អាយុ​២៥​ឆ្នាំ មុខរបរ កម្មករសំណង់​ដែល​បាន​ប្តឹង ឈ្មោះ​ព្រំ តាវ ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​របស់ គាត់​ឈ្មោះ អ៊ូច ខុន ហៅ​ស្រី​វ៉ិ​ច អាយុ​៦ ឆ្នាំ បណ្តាលអោយ​កូន​របស់គាត់​ទទួលរង​នូវ​របួស​លើ និង​ក្នុង​ប្រដាប់ភេទ​យ៉ាងធ្ងន់ធ្ងរ ។

លោក​បានបញ្ជាក់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ព្រំ តាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​១៧ ភូមិ​០៤ សង្កាត់​៤ ក្រុងព្រះសីហនុ ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​សេព​សន្ធ​វៈ ទៅលើ​ក្មេងស្រី អ៊ូច ខុន ហៅ​ស្រី​វ៉ិ​ច អាយុ​៦​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ក្រុម​១៧ ភូមិ​០៤ សង្កាត់​០៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈដែល​ក្មេងស្រី​ផ្ទះ​ម្នាក់ឯង​។​

​យោងតាម​ការបំភ្លឺ​រប​ស់​កុមារី​រងគ្រោះ​ឈ្មោះ អ៊ូច ខុន ហៅ​ស្រី​វ៉ិ​ច ដែលមាន​ម្តាយ​អម​ជាមួយ​ផង​នោះបាន​អោយដឹងថា​នៅ​ថ្ងៃកើតហេតុ​(​មិន​ចាំ​ថ្ងៃ​)​អា​ម៉ា​អាកុង ទៅ​លក់​ក្តាម អា​ម៉ាក់​ទៅលេង​បៀរ អា​ប៉ា​ផឹកស្រា​នៅលើផ្ទះ ស្រាប់តែ​អា​តាវ​(​ជនសង្ស័យ​)​ហៅ​ខ្ញុំ​អោយទៅ​ស៊ី​ចេក​នៅផ្ទះ​វា ហើយ​វា​បាន​ចាប់​ខ្ញុំ ពេលនោះ​ខ្ញុំ​ឈឺ (​ប្រដាប់ភេទ​)​មាន​ឈាម ពេល​ខ្ញុំ​ចេញទៅ​វិញ​អត់​មាន​ឃើញ​នរណា​នៅទេ​។

​យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ នូ គា ដែល​ត្រូវជា​ជីដូន​របស់​កុមារី​រងគ្រោះ​បាន អោយ ដឹងថា នៅ​ថ្ងៃកើតហេតុ​គាត់​ពុំ​បានដឹង​អ្វី​នោះទេ ទើបតែ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក គាត់​បានឮ​ចៅ​របស់គាត់​ចេះតែ​យំ​ហើយ​គាត់​បាន​សួរ​ទៅ​ចៅ​ថា​ថី​បាន​យំ វា​ឆ្លើយថា​ឈឺ​ក្តិត គាត់​ក៏​នាំ​វា​ទៅ​ម្តាយ​របស់​វា​ដែល​កំពុង​បោក​ខោអាវ​នៅ​អណ្តូងទឹក​ហើយក៏​ចាប់​ខោ​វា​ស្រាត​ដើម្បី​ងូតទឹក​ស្រាប់តែ​ឃើញ​ប្រដាប់ភេទ​ចៅស្រី​ខ្ញុំ​មាន​ឈាមកក​នូវលើ​ប្រដាប់ភេទ​ព្រមទាំង​មាន​ទឹកកាម​កក​នូវលើ​ក្រលៀន​ទាំងពីរ​ហើយ​វា​បាន​ប្រាប់ថា អា​តាវ​ចុយ​អូន ៕ សមុទ្រ​ខៀវ​

KA-12-02-2016-50 KA-12-02-2016-51 KA-12-02-2016-52 KA-12-02-2016-55 KA-10-02-2016-02