ជន​យុវជន​ពីរ​នាក់​ជាប់ចោទ​សេព និង​ចែកចាយ​គ្រឿងញៀន​ខណៈ​ប៉េ​អិ​ម​ឆែក​ឃើញ​ថ្នាំញៀន​១​កូន​កញ្ចប់​តូច ម៉ូតូ​ម៉ា​កវេ​វ​កញ្ចាស់ ១​គ្រឿង ទូរស័ព្ទ​ចំនួន​២​គ្រឿង ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​២​នាក់​ជាប់ចោទ​សេព និង ចែកចាយ​គ្រឿងញៀន ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ បន្ទាប់ពី​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ១៤ និង​១៥​នាទីរ​សៀ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ថ្លែ​ថា កាលពី​វេលា​ម៉ោង ១៤ និង​១៥​នាទីរ​សៀ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំនួន​៦​នាក់ ដឹកនាំ​ដោយ​អនុសេនីយ៍ឯក ឡុង គឹម​ហួរ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្តីទី បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ភេទ​ប្រុស ។

ជនសង្ស័យ​ទាំងពីរ​នាក់​មាន​សាវតា​ជាតិ​ដូចខាងក្រោម ១/ ឈ្មោះ បូ ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ កើត​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៨៨ ជនជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ​រត់​ម៉ូតូឌុប មាន​ស្រុកកំណើត ភូមិ​ត្រពាំងថ្ម ឃុំ ត្រពាំងថ្ម ស្រុក​ឈូក ខេត្តកំពត មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​៥ សង្កាត់​៤ ក្រុង ខេត្ត​ព្រះសីហនុ​។ ២/ ឈ្មោះ វ៉េ​ត ទូច ហៅ​លិញ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ឆ្នាំ​កំណើត ១៩៩៣ ជនជាតិខ្មែរ សាសន ព្រះពុទ្ធ មុខរបរ នេសាទ មាន​ស្រុកកំណើត ភូមិ​កោះ​សេក ស្រុក​កំពង់ត្រាច ខេត្តកំពត មាន​ទីលំនៅ​បច្ចុប្បន្ន ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

ក្នុងពេល​ចុះ​ឃាត់ខ្លួន​នាពេល​នោះដែរ​សមត្ថកិច្ច​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន​៖ ម្ស៉ៅ​ស​ថ្លា​មួយ កញ្ចប់​តូច​ស្មើនឹង 0.10g ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ក្រហម​ខ្មៅ ចំនួន​១​គ្រឿង និង ទូរស័ព្ទ​ចំនួន​២​គ្រឿង​ផងដែរ​៕ សមុទ្រ​ខៀវ​

KA-12-02-2016-48 KA-12-02-2016-49 MK-12-02-2016-33