ឃាតកម្ម​កាត់​ក្បាល ក្មេងស្រី​ម្នាក់ យកទៅ​បាត់​នៅផ្ទះ​សំណាក់ នៅ​សៀមរាប​

សៀមរាប: មាន​ករណី​ឃាត​កម្មដ៍​សាហាវ ដែល​មិន​ជួបប្រទះ ក្មេងស្រី​ម្នាក់​ត្រូវ​ជនដៃដល់​ម្នាក់បាន​កាត់​ក្បាល​រួច​យកទៅ​បាត់ ។ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ ខែ​ក​ម្ភះ ឆ្នាំ​២០១៦​នេះ​នៅ​ចំណុចផ្ទះសំណាក់ យីហោ​ប្រាសាទកែវ នៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គុំ ក្រុងសៀមរាប​។​

​សាកសព អាច​ឃាតក សម្លាប់​នៅវេលា​ម៉ោង ទៀបភ្លឺ ថ្ងៃទី​១៣​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​។នេះ​បើតាម សមត្ថកិច្ច នៅ​កន្លែងកើតហេតុ​បាន និយាយ​។​
 
​ក្រោយពី​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​ជាច្រើន មាន​នគរបាលអាវុធហត្ថ រួម​និង​អាជ្ញាធរ បាន​កំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមាន​លោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តសៀមរាប​ផងដែរ​។​

​សាកសព​ក្មេងស្រី តាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច មាន​អាយុ​មិន លើសពី​២០​ឆ្នាំនោះទេ ស្លៀកខោ​ខា​បោយ ជើងវែង សម្បុ​ស​។ សាកសព​ត្រូវបាន ប្រទះឃើញ រុំកន្សែង​ពណ៌​ផ្កាឈូក ញុ​ត​ចូល​ក្រោម​គ្រែ នៅ​បន្ទប់​លេខ​៣០១ នៃ​ផ្ទះសំណាក់ខាងលើ​។ សមត្ថកិច្ច នៅ​កន្លែង កើតហេតុ និយាយថា ក្បាល​សាកសព រកមិនឃើញ​នោះទេ នៅតាម បន្ទប់​ទាំងអស់ របស់​ផ្ទះសំណាក់​។​

​ទោះបីជា​យ៉ាងណា​នៅពេលនេះ កម្លាំង​សមត្ថកិច្ច ទាំងអស់​បាន​កំពុង​ដុតដៃដុតជើងស្វែងរ​ក្បាល ក្មេងស្រី​រងគ្រោះ និង​ស្រាវជ្រាវ តាម​​ចាប់​ជនដៃដល់​ជាឃាតករ យកមក​ផ្តន្ទាទោស​តាមច្បាប់​ផងដែរ​៕R​

ឃាតកម្ម​កាត់​ក្បាល ក្មេងស្រី​ម្នាក់ យកទៅ​បាត់​នៅផ្ទះ​សំណាក់ នៅ​សៀមរាប​

ឃាតកម្ម​កាត់​ក្បាល ក្មេងស្រី​ម្នាក់ យកទៅ​បាត់​នៅផ្ទះ​សំណាក់ នៅ​សៀមរាប​
ឃាតកម្ម​កាត់​ក្បាល ក្មេងស្រី​ម្នាក់ យកទៅ​បាត់​នៅផ្ទះ​សំណាក់ នៅ​សៀមរាប​