អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​នៅ​ស្រុក​អូ​រាំង​ឳ ត្រូវបាន​សង្គ្រោះ​ជីវិត ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​

កំពង់ចាម:  លោកជំទាវ​ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១២ ខែកុម្ភ​:​ឆ្នាំ​២០១៦បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​​អញ្ជើញ​សួរសុខទុក្ខ អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរដែល​ក្រុមការងារ នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)បាន​នាំ​​យក​មកពី​ខេត្ត​ត្បូងឃ្មុំ កាលពីពេល​ថ្មីៗ​នេះ និង​បាន​វះកាត់​ប្តូរ​បេះដូងដោយ​ជោគជ័យ​។​

​បងស្រី ឈឿន យាប អ្នកជំងឺ​ទីមួយ រស់នៅក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំបាន​រៀបរាប់ថា​គាត់​ពិតជា​រំភើប​ហើយ​ស្ទើរ​មិនគួរ​​អោយ​ជឿថា​ពិតជា​បានរស់រាន​ជីវិត និង ដូច​បានកើត​ជាតិ​ថ្មី ពីព្រោះ​គាត់​បាន​អស់សង្ឃឹម​២​ឆ្នាំ​ហើយរង់ចាំតែ​សេចក្តីស្លាប់​ចំពោះមុខ​។ គាត់​មិន​នឹកស្មានថា បាន​ជួប​ក្រុមគ្រូពេទ្យ​នៃសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ហើយ​បានទទួល​ការវះកាត់​ស្រោចស្រង់​​ជីវិត​ឡើងវិញ​។​

​រីឯ​ម្តាយ​កុមារី​អាយុ​១​ឆ្នាំកន្លះ​ដែលមាន​ជំងឺ​បេះដូង​ប្រហោង រស់នៅក្នុង​ឃុំ ព្រះ​ធាតុស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ មិនអាច​និយាយ​អ្វី​ចេញ​ទេ គឺ​រំភើប​ដល់​ស្រក់​ទឹកភ្នែកជាប់​រហូត ព្រោះ​កូន​របស់គាត់​ដែល​បាន​ចំណាយ​ពេលវេលា​យ៉ាងច្រើននៅក្នុង​មន្ទីរពេទ្យ​ហើយ​មិនបាន​ធូរស្រាល​​កាលពី​ពេលមុន​នោះនៅពេលនេះ​បានជា​សះស្បើយ ដូច​ក្មេង​ធម្មតា​ដ៏ទៃទៀត​ហើយ​បន្ទាប់ពី​បានវះកាត់​បិទ​ប្រហោង​បេះដូង​ពី​កំណើត​ដ៏​​ជោគជ័យ​រួចមក​។​

​អ្នកជំងឺ​ទាំងពីរ​ខាងលើ សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្ត​សប្បុរសធម៌មនុស្សធម៌​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ប៊ុនរ៉ានីហ៊ុនសែន​លោក​បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​និង​លោកជំទាវ​ព្រមទាំង​សប្បុរសជន​និងក្រុមការងារ​គ្រូពេទ្យ​ដែលមាន​ជំនាញ​វិជ្ជាជីវ​:​ខ្ពស់​និង​ប្រកបដោយ​ទឹកចិត្ត​មេត្តា​ធ​ម៍ដែល​បាន​ជួយ​ជីវិត​មនុស្ស​ជា​រៀងរាល់ថ្ងៃ​។

​សូម​រំលឹកថា​ក្នុងឱកាស​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​អូ​រាំង​ឪ ពីសំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​​តេ​ជោ​នៅ​ថ្ងៃទី​១៦  ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ក្រុមការងារ​បាន​ជួប​ជាមួយអ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ​​ហើយ​បាន​បញ្ជូនមក​ទទួល​ការ​វះ​នៅ​មន្ទី​ពេទ្យ​កាល់ម៉ែតក្រោម​ការ​ឧុ​ត្ថ​ម្ភ​ពី​សំណាក់​លោក​ឧកញ៉ា អ៊ុក គឹម​សាន្ត ម​ទាំង​សប្បុរសជនផ្សេងៗ​និង​មានការ​យកចិត្តទុកដាក់ សម្របសម្រួល​ពី​សមាគម​គ្រូពេទ្យស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ផងដែរ​៕R​