​ហេតុអ្វី​បានជា​កូន​មិន​លូត​កម្ពស់​សោះ​?

​ហេតុអ្វី​បានជា​កូន​មិន​លូត​កម្ពស់​សោះ​?

​ម្តាយ​ឳ​ពុក​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់​ឲ្យ​កូន​លោតកម្ពស់ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា​ក្រៅពី​តំណពូជ នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​មិន​អាច​ធ្វើឲ្យ​កូន​លោតក​ម្ព​ស់​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ការ​បញ្ចុក​បាយ​កូន​ឆ្អែត​ពេក​
​នៅពេល​ដែល​អ្នក​បញ្ចុក​កូន​ឆ្អែត​ពេក វា​នឹង​ធ្វើ​ឲ្យ​កូន​អ្នក​កាន់តែ​ទាប ដូចនេះ​អ្នក​គួរតែ​បញ្ចុក​គេ​ឲ្យបាន​ឆ្អែត​ចំនួន​៨​ភាគ​បាន​ហើយ ម្យ៉ាង​ទៀត​ត្រូវតែឲ្យ​កូនបរិភោគ​គ្រប់មុខ​ទើប​អាច​ទទួលបាន​សារធា​តុ​ចិញ្ចឹម​គ្រប់គ្រាន់ នោះ​ទើប​គេ​អាច​ខ្ពស់​បាន​។​

ការ​មិន​ចេញពី​ផ្ទះ​
​នៅពេល​ដែល​អ្នកមាន​ពេលទំនេរ អ្នក​ត្រូវ​តែ​នាំ​កូន​ចេញ​ក្រៅ​ដើម្បី​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លះ ព្រោះ​ប្រសិនជា​នៅ​តែ​ក្នុង​ផ្ទះ នោះ​កូន​មិន​អាច​លូត​កម្ពស់​បានឡើយ​ដោយ​មិន​បាន​ត្រូវ​ពន្លឺ​ថ្ងៃ ដោយ​មួយថ្ងៃ អ្នក​អាច​នាំ​គេ​ចេញ​ទៅ​ហាលថ្ងៃ​ចំនួន​២​ម៉ោង​ទៅ​បាន​ហើយ​។​

ការ​អង្គុយលេង​តែ​Game
​ការ​តែងតែ​អង្គុយលេង​តែ​មួយ​កន្លែង គឺ​មិន​ល្អ​សម្រាប់​ឆ្អឹង​ឡើយ ព្រោះ​វា​មិន​អាច​លូតលាស់​បាន ដូចនេះ​អ្នក​គួរតែ​នាំ​កូន​ទៅ​សួន​លេង ដើម្បីឲ្យ​គេ​លោតលេង​ជាមួយ​ក្មេង​ដទៃ ទើប​កូន​អ្នក​មិន​មាន​រាង​ទាប ហើយ​មាន​រាង​ខ្ពស់​ស្អាត​។​

​ហៅ​កូន​ឲ្យ​ក្រោកពី​គេង​ព្រលឹម​ពេក​
​ប្រសិន​ជា​អ្នក​ប្រញាប់​ទៅ​ធ្វើការ ហើយ​ដាស​កូន​ឲ្យ​ក្រោកពី​ព្រលឹម​តាម​អ្នក នោះ​វា​នឹង​ធ្វើឲ្យ​គេ​គេង​មិន​គ្រប់ លុះ​នៅ​ពេល​ដែល​កូន​គេង​មិន​គ្រប់ វា​នឹង​ធ្វើឲ្យ​កូនលូតលាស់​មិនបាន​ល្អ​ឡើយ ជាពិសេស​ឆ្អឹង ដូចនេះ​អ្នក​ត្រូវតែ​ទុក​ឲ្យ​កូន​ក្រោកពី​គេង​ដោយ​ខ្លួនឯង​ទើប​ល្អ​។​
​ការ​ប៉ូវ​កាលស្យូម​ខុស​របៀប​ដល់​កូន​
​អ្នក​មិន​ត្រូវ​ព្រោះ​តែ​ចង់​ឲ្យ​កូន​លូតកម្ពស់​ឆាប់ ហើយ​ប៉ូវ​កាលស្យូម​ច្រើន​ដល់​កូន​នោះទេ អ្នក​គួរតែ​ឲ្យ​កូនបរិ​ភោគអាហារ​ផ្សេងៗ​ឲ្យ​គ្រប់ នោះ​កូន​នឹង​មិន​ស្រូបយក​កាលស្យូម​ច្រើន​ហួសកំណត់​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។