លទ្ធផលប្រើកុំព្យូទ័រដាក់លើភ្លៅ ចុងក្រោយគឺបែបហ្នឹង!

សព្វថ្ងៃនេះមានមនុស្សច្រើនណាស់ដែលនិយមប្រើប្រាស់កុំព្យូទ័រយួរដៃ (LapTop) មិនថាសិស្ស ឬក៏អ្នកធ្វើការនោះទេ ដើម្បីបំពេញតម្រូវការរបស់ខ្លួន។ ប៉ុន្តែយើងសង្កេតឃើញថា ពួកគេតែងតែប្រើប្រាស់កុំព្យូទ័រដោយដាក់នៅលើភ្លៅផ្ទាល់តែម្តង។
 
លទ្ធផលប្រើកុំព្យូទ័រដាក់លើភ្លៅ ចុងក្រោយគឺបែបហ្នឹង!
បើយោងតាមអ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ទម្លាប់បែបនេះអាចបណ្តោលឲ្យប៉ះពាល់ដល់ស្បែកភ្លៅ ព្រោះតែកម្តៅចេញពីកុំព្យូទ័រ។ កម្តៅនេះនាំឲ្យរលាកដូចជាកម្តៅថ្ងៃ ប៉ុន្តែវាអាចបំផ្លាញ់ស្បែក និងបង្កឲ្យមានជំងឺដល់ស្បែក។ នេះបើតាមការស្រាវជ្រាវ កម្តៅដែលភាយចេញពីកុំព្យូទ័រអាចឈានដល់ ៥០ អង្សារសេ។
យោងតាមការស្រាវជ្រាវជាច្រើនរបស់អ្នកជំនាញរកឃើញថា មានផលប៉ះពាល់អវិជ្ជមាន ១០ ប្រភេទ ដែលបណ្តោលមកពីកម្តៅកុំព្យូទ័រ។
លោកបណ្ឌិត Kimberley Salkey  មកពីមន្ទើរពេទ្យ Eastern Virginia Medical School  សហរដ្ឋអាមេរិក បានឲ្យដឹងថា (ស្បែកនឹងប្រែជាខ្មៅនៅពេលមើលតាមមីក្រូទស្សន៍ គឺស្រដៀងគ្នាទៅនឹងការខូចស្បែក ដែលបង្កឡើងដោយការប៉ះពាល់យូរជាមួយនឹងពន្លឺព្រះអាទិត្យ)។ 
ហេតុនេះហើយ អ្នកគួរតែប្រើប្រាស់កុំព្យូទ័រដោយដាក់លើតុ ហើយហាមដាក់នៅលើភ្លៅទៀត៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • លទ្ធផលប្រើកុំព្យូទ័រដាក់លើភ្លៅ ចុងក្រោយគឺបែបហ្នឹង!