ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ នឹង​ជួយ​​ដល់​ស្ត្រី​មាន​វិបត្តិ​ក្នុង​ទិវា​នៃ​ក្តីស្រលាញ់​

ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ នឹង​ជួយ​​ដល់​ស្ត្រី​មាន​វិបត្តិ​ក្នុង​ទិវា​នៃ​ក្តីស្រលាញ់​

ក្រុម​ហ៊ុន សាណូ​ហ្វី​កម្ពុជា នឹង​រៀបចំ​កម្មវិធី “Lovey en Rose” ចំ​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ នេះ នៅ​មជ្ឈ​មណ្ឌល TK Avenue ចាប់​ពី​ម៉ោង​៩​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់​។

 

“Lovey En Rose” មក​ពី​ពាក្យ​ដើម​ថា “La Vie En Rose” ជា​ភាសា​បារាំង​ដែល​មាន​ន័យ​ថា “​ជីវិត​ពណ៌​ផ្កា​ឈូក​”។ នេះ​ជា​សារ​មួយ​ស្រប​ទៅ​នឹង​គោល​បំណង​របស់​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ក្នុង​ការ​ប្រើ​នូវ​ថាមពល​របស់​ស្ត្រី​ក្នុង​ការ​ចែក​រំលែក​ក្ដី​ស្រលាញ់​ទៅ ​កាន់​អ្នក​គ្រប់​គ្នា​ ពិសេស​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន។

 

ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា​ នឹង​ជួយ​​ដល់​ស្ត្រី​មាន​វិបត្តិ​ក្នុង​ទិវា​នៃ​ក្តីស្រលាញ់​

 

អ្នកស្រី Minh នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​ថ្លែង​ថា “​ក្រុមហ៊ុន​សាណូ​ហ្វី​មក​វិនិយោគ​នៅ​កម្ពុជា ​មិនមែន​ដើម្បី​តែ​ប្រាក់​ចំណេញ​តែ​ម្យ៉ាង​នោះ​ទេ​។ យើង​ក៏​តែងតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ថែទាំ​សុខភាព​ដល់​ប្រជាជន​ កម្ពុជា និង​ចូល​រួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ផង​ដែរ។ ដូច្នេះ​ចំណូល​ដែល​បាន​ពី​ការ​លក់​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ​នៅ​ក្នុង​ថ្ងៃ​ទី ១៤​ខែ កុម្ភៈ​នឹង​ធ្វើ​ការ​បរិច្ចាគ​ថវិកា​៧៥%​ ទៅ​ដល់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​នា​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៦ ដែល​ជា​ទិវា​នារី​អន្តរជាតិ ដើម្បី​ចែក​រំលែក​ភាព​កក់ក្ដៅ និង​ចូលរួម​ចំណែក​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​”។

 

យុទ្ធនាការ ​កម្មវិធី​សប្បុរសធម៌ “Lovey En Rose” នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ចូលរួម​ចែក​រំលែក​ភាព​កក់​ក្តៅ​ដល់​ស្ត្រី​រងគ្រោះ ​តាម​រយៈ​ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​ការ​ថែរក្សា​ អនាម័យ​ដល់​ស្ត្រី​ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​ថែរក្សា​របស់​អង្គការ​ កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ​។​

 

កញ្ញា ជា​ សុគន្ធា នាយក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​សាណូ​ហ្វី ថ្លែង​ថា “អ្នក​ចូលរួម​កម្មវិធី ‘Lovey en Rose’ អាច​រួម​ចំណែក​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ចែក​រំលែក​ភាពកក់ក្តៅ​ដល់​ស្ត្រី​រងគ្រោះ​បាន ដោយ​គ្រាន់​តែ​ទិញ​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ចំណុះ ១៥០ml និង​អាវយឺត​ក្តី​ស្រលាញ់​ដ៏​ស្រស់​ស្អាត​មួយ​គូ​ក្នុង​តម្លៃ​១០​ដុល្លារ​ ប៉ុណ្ណោះ នោះ​ទឹក​ប្រាក់​ចំនួន​៧,៥​ដុល្លារ​របស់​អ្នក​ នឹង​ជួយ​ដល់​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​ មាន​វិបត្តិ​”។

 

អ្នក​ចូល​រួម​ក៏​មាន​ឱកាស​លេង​ហ្គេម​ កម្សាន្ត​យក​រង្វាន់​ជាច្រើន​ ដូចជា​ ការ​ឆ្លើយ​សំណួរ​គូ​ស្នេហ៍​យក​រង្វាន់​ ល្បែង​ផ្គុំ​រូប​ផលិតផល​ទឹក​អនាម័យ​ស្ត្រី Lactacyd ការថត និង​ផ្តិតរូប Selfie អនុស្សាវរីយ៍​យក​ភ្លាមៗ និង​ការ​កម្សាន្ត​ជាច្រើន​ទៀត​។

 

 

ក្រុមហ៊ុន ​ សាណូ​ហ្វី​កម្ពុជា សង្ឃឹម​ថា យុវជន យុវតី រួម​ទាំង​បងប្អូន​ទាំងអស់​ នឹង​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​កម្មវិធី Lovey en Rose នៅ TK Avenue ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​ ដើម្បី​ចែក​រំលែក​ក្ដី​ស្រលាញ់​របស់​បង​ប្អូន​ទាំងអស់​ទៅ​កាន់​ស្ត្រី​ដែល​ មាន​វិបត្តិ​នៅ​កម្ពុជា​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​