ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

បន្ទាប់​ពី​សម្រេច​ចិត្ត​ប្ដូរ​ទីតាំង​ថ្មី​ដែល​មាន​វិសាលភាព​ធំ​ទូលាយ​ជាង​មុន ដើម្បី​អាច​បម្រើ​អតិថិជន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ឥលូវ​នេះ​ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi បាន​សាង​សង់ និង​តុបតែង​រួច​រាល់​ហើយ ហើយ​បាន​ចាប់ផ្តើម​បើក​ដំណើរការ​បម្រើ​អាហារ​ដល់​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ​តទៅ​!

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

ជាមួយនឹង​ទីតាំង​ថ្មី​នេះ The Hashi នៅ​តែ​បន្ត​បម្រើ​ជូន​អាហារ​ជប៉ុន​រសជាតិ​ដើម​ឆ្ងាញ់​ពិសា​។ លោក​អ្នក​នឹង​មាន​អារម្មណ៍​ថា​កំពុង​ទទួល​ទាន​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ជប៉ុន​ពិតៗ​ជាមួយ​នឹង​រសជាតិ​ម្ហូប គុណភាព​សេវាកម្ម ការ​តុបតែង​រចនា​ស្អាត​ទំនើប និង​បរិយាកាស​ដ៏​មាន​ផាសុកភាព​របស់​ហាង​ថ្មី​មួយ​នេះ​។ លោក​អ្នក​នឹង​កាន់តែ​រីករាយ​ជាមួយ​នឹង​មុខម្ហូប​ជប៉ុន​ថ្មីៗ​បន្ថែម​ទៀត រួម​ទាំង​ការ​ទទួល​ទាន​នៅ​តុ​ម្ហូប ទេ​ប៉ាន់​យ៉ាគី (Teppanyaki) ដែល​ធានា​ថា​លោកអ្នក​នឹង​ជក់​ចិត្ត​នឹង​សិល្បៈ​នៃ​ការ​ចម្អិន​ដ៏​រស់​រវើក និង​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​ម្ហូប​!

 

 

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

 

ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន​ដែល​សម្បូរ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស​មួយ​នេះ មាន​បម្រើ​ជូន​អាហារ​ថ្ងៃត្រង់ និង​ពេល​ល្ងាច (​ចាប់ពី​ម៉ោង ១១​ថ្ងៃ រហូតដល់​១១​យប់ រៀងរាល់ថ្ងៃ​) និង​មាន​បន្ទប់ VIP សម្រាប់​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្ដិ ​សក្ដិសម​សម្រាប់​ការ​រៀបចំ​កម្ម​វិធី​ជប់លៀង ខួប​កំណើត ឬ​កម្មវិធី​ផ្សេងៗ​ផង​ដែរ​។​

 

ក្នុង​ឱកាស​ដំណើរ​ការ​នៅ​ទីតាំង​ថ្មី​នេះ The Hashi បាន​ផ្តល់​ជូន​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពិសេស​មិន​ធ្លាប់​មាន​ពីមុន​មក​រហូត​ដល់ ៣០% ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ហាង​របស់ខ្លួន​។ សម្រាប់​អ្នក​ដែល​មិន​មាន​ប័ណ្ណ ក៏​អាច​ទ​ទូល​ការ​បញ្ចុះ​តម្លៃ​១០% ផង​ដែរ រាល់​ការ​ចំណាយ​ចាប់​ពី ៥០ ដុល្លារ​ឡើង​ទៅ​។​

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

 

ចាំ​អី​ទៀត​! កុំ​ភ្លេច​ទៅ​សាកល្បង​ណា៎​! ធានា​ថា​រសជាតិ​ឆ្ងាញ់ សេវាកម្ម​ល្អ បរិយាកាស​ម៉ា​អេម​តែម្ដង​!

 

ភោជនីយដ្ឋាន​ជប៉ុន The Hashi មាន​ទីតាំង​នៅ​លើ​ផ្លូវ​វត្ត​បូណ៌ ជាប់​នឹង​ហាង​កាហ្វេ ​Gloria Jean’s Coffees-Siem Reap​។ សម្រាប់​ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ចូល​ទៅ​កាន់​វិបសាយ​របស់ ភោជនីយដ្ឋាន www.thehashi.com ឬ​ Facebook Page: The Hashi ឬ​ទាក់ទង​ទូរសព្ទ​លេខ 063 969 007៕

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

 

ចាប់​បើក​ហើយ! ភោជនីយដ្ឋាន​ម្ហូប​ជប៉ុន The Hashi នៅ​ទីតាំង​ថ្មី

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម