​តើ​កាហ្វេ​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើតកូន​ឬ​?

​តើ​កាហ្វេ​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើតកូន​ឬ​?

​កាហ្វេ​គឺជា​ភេសជ្ជៈ​ម្យ៉ាង​ដែល​អាច​ជួយ​អ្នក​មិន​ឲ្យ​ងងុយគេង​ពេល​ធ្វើ​ការងារ ដូចនេះ​មនុស្ស​គ្រប់រូប​តែងតែ​ទទួលទាន​ជា​រៀងរាល់​ព្រឹក មាន​អ្នកខ្លះ​មួយ​ថ្ងៃ​ផឹក​ចំនួន​លើស​ពី​៣​កែវ​ទៀតផង ប៉ុន្តែ​តើ​វា​អាច​ប៉ះពាល់​ដល់​សមត្ថភាព​បង្កើត​កូន​របស់​អ្នក​ឬទេ​?​

នៅក្នុង​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​អាច​ប៉ះពាល់​ដល់​សម្ថ​ភាព​បង្កើត​កូន​របស់​មនុស្ស​ស្រី មាន​ការស្រាវជ្រាវ​មួយ​ចំនួន​បានបញ្ជាក់​ថា ជាតិ​កាហ្វេ​អ៊ី​ន និង​សម្ថ​ភាព​បង្កើត​កូន​របស់​នារី​គឺ​មាន​ទំនាក់ទំនង​នឹង​គ្នា​។ មាន​ការស្រាវជ្រាវ​មួយទៀត​បាន​បញ្ជាក់ថា ចំពោះ​នារី​ដែល​ស្រូប​យក​ជាតិ​កាហ្វេ​អ៊ី​ន​មួយថ្ងៃ​ចំនួន​៣០០​មី​លី​ក្រាម អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​គឺ​ទាប​ជាង​ស្ត្រី​ដែល​មិន​ផឹក​ចំនួន​២៧% ដូចនេះ​បើ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ដែល​ចង់​បាន​កូន អ្នក​គួរតែ​កាត់បន្ថយ​ការផឹក​កាហ្វេ ឬ​មិន​ផឹក​តែម្តង​។ ជាងនេះទៅទៀត ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​អ្នក​ផឹក​កាហ្វេ​ចំនួន​ហួស​ពី​២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ នោះ​អត្រា​នៃ​ការ​រលូត​កូន​គឺ​ខ្ពស់​ណាស់ ដូចនេះ​ដើម្បី​ទទួល​បាន​កូន អ្នក​គួរតែ​ផ្តាច់​កុំ​ផឹក​ឲ្យសោះ​ចាប់ពី​ពេលនេះ​តទៅ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។