ឃាតកម្ម​សាហាវ​ ព្រៃផ្សៃ សម្លាប់​កាត់ក្បាល​ ក្មេងស្រីម្នាក់​ នៅខេត្តសៀមរាប

សៀមរាប៖ សាកសពក្មេងស្រីវ័យ អាយុប្រមាណ ២០ឆ្នាំ ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់ ផ្ទះសំណាក់យីហោ ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង និងខេត្តសៀមរាប តែសាកសពគឺបានបាត់ ក្បាល ហើយភាពភ្ញាក់ផ្អើលនេះ ត្រូវបានគេប្រទះឃើញកាល ពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ គ្រាដែលបុគ្គលិកចូលរៀបចំបន្ទប់។

យោងតាមការត្រួតពិនិត្យ ទីតាំងនិងសាកសពជាក់ស្តែង សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពក្មេងស្រី រងគ្រោះអាចត្រូវឃាតករសម្លាប់ កាត់ក្បាលនៅ វេលាទៀបភ្លឺព្រឹកមិញ ដោយសាកសពត្រូវបាន ឃាតករសម្លាប់យក ក្បាលទៅបាត់ រុំជាភួយពណ៌ផ្កាឈូក ហើយញាត់ចូលក្រោមគ្រែ។

ក្រោយកើតហេតុគេសង្កេត ឃើញបានវត្តមានលោក សំរឹទ្ធ សាខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សៀមរាប បានដឹកនាំកម្លាំងនគរបាល និង កម្លាំងកងរាជអាវុធហត្ថ ជាច្រើននាក់ចុះត្រួតពិនិត្យ ទីតាំងកើតហេតុ ក្នុងនោះក៏មានអាជ្ញាធរ មូលដ្ឋានចូលរួមផងដែរ។

គិតមកត្រឹមម៉ោង ១និង៣០នាទី ថ្ងៃដដែលនេះសពពុំទាន់ ត្រូវបានគេស្គាល់ពី អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ឃាតកម្មនេះបង្កឡើង ដោយសារមូលហេតុអ្វីដែរ។សមត្ថកិច្ចនិងអាជ្ញាធរ ខេត្តសៀមរាប សូមប្រកាសបើមានពលរដ្ឋ លោក លោកស្រី ណាដែលបានបាត់សាច់ញាតិ កូនចៅ វ័យប្រមាណ២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង មានសម្បុសរ ភិនភាគដូចខាងលើ សូមទាក់ទងមកសមត្ថ កិច្ចគោលដៅជាបន្ទាន់៕