លុតជង្គង់គោរព លាមនុស្សចាស់ទាំងពីរ ក្រោយពីខកខានមកលេងផ្ទះ អស់៤ឆ្នាំ មើលហើយរំជួលចិត្ដ

ចិន៖ សម្រាប់ជនជាតិចិន ដែលជាអ្នកធ្វើការនៅក្នុងទីក្រុង ពិធីចូលឆ្នាំចិន គឺជាឱកាសតែមួយគត់ ដែលពួកគេមាន ពេលឈប់ សម្រាកយូរថ្ងៃ ក្នុងការធ្វើដំណើរទៅលេង ឪពុកម្ដាយ ក្រុមគ្រួសារនៅឯស្រុកកំណើត ដែលអ្នកខ្លះវិញជួនកាល មិនបានទៅលេងផងដែរ។

ក៏ដូចជាកាលពីពេលថ្មីៗនេះ បន្ទាប់ពីចូលឆ្នាំចិនរួចមក រូបភាព២សន្លឹក បានធ្វើឲ្យអ្នកលេង បណ្ដាញទំនាក់ទំនង សង្គមក្នុង ប្រទេសចិន រំជួលចិត្ដគ្រប់ៗគ្នា ដែលនោះជារូបភាព បង្ហាញពីបុរសម្នាក់លុតជង្គង់ សម្ដែងការគោរព និងលា ឪពុកម្ដាយ ត្រលប់មកធ្វើការ នៅឯទីក្រុងវិញ។

លុតជង្គង់គោរព លាមនុស្សចាស់ទាំងពីរ ក្រោយពីខកខានមកលេងផ្ទះ អស់៤ឆ្នាំ មើលហើយរំជួលចិត្ដ

នេះបើតាមការស្រាវជ្រាវ បានឲ្យដឹងថា បុរសក្នុងរូបភាពនេះមានឈ្មោះ Zhang Jinli អាយុ ៤៦ឆ្នាំ ជាកម្មករ ធ្វើការ នៅក្នុង ក្រុមហ៊ុនផលិតថ្នាំពេទ្យ មួយកន្លែងនៅប៉េកាំង។ ដោយសារតែការមមាញឹក នឹងការងារ គាត់ទើបតែបាន មកលេងផ្ទះ តែម្ដងគត់ក្នុងរយៈ ៤ឆ្នាំចុងក្រោយនេះ ក្នុងឱកាសពិធីចូលឆ្នាំចិននេះ។ ដល់ថ្ងៃដែលត្រូវត្រលប់ទៅធ្វើការវិញ កាលពីថ្ងៃពុធមុននេះ  រូបគាត់ដែលមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ បានលុតជង្គង់ និងអោនខ្លួនចុះ ចំពោះមុខឪពុកម្ដាយ នៅកណ្ដាលមុខ សាធារណៈជន នៅឯស្ថានីយ៍រថភ្លើង Zibo ដែលដូចជា បង្ហាញពីភាពអកត្តញ្ញូ ដែលខ្លួនមិនបានបំពេញតួនាទី ជាកូនក្នុងការមើលថែឪពុកម្ដាយ ឲ្យបានដិតដល់ ដែលសកម្មភាពមួយនេះ បានធ្វើឲ្យអ្នកមើលឃើញនាំគ្នា រំជួលចិត្ដជាខ្លាំង និងសរសើរគ្រប់ៗគ្នា។ 

លុតជង្គង់គោរព លាមនុស្សចាស់ទាំងពីរ ក្រោយពីខកខានមកលេងផ្ទះ អស់៤ឆ្នាំ មើលហើយរំជួលចិត្ដ

ចុះសម្រាប់ប្រិយមិត្ដអ្នកអាន យល់យ៉ាងណាដែរ សម្រាប់ទង្វើរមួយនេះ? 

ប្រភពពី

 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត